សៅ ឧត្តម គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំលើកដំបូង
- 2017-04-11 04:00:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៅ ឧត្តម គ្រងតំណែងជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំលើកដំបូង
ចន្លោះមិនឃើញ
បន្ទាប់ពីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សៅ ឧត្តម នឹងបង្ហាញវត្តមានជាតួឯកក្នុងខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម LD។
សៅ ឧត្តម បាននិយាយថា ក្រៅពីជាប់រវល់ជាមួយការងារចម្រៀង លោកចង់ពង្រឹងសមត្ថភាពក្នុងការសម្ដែងខ្សែភាពយន្តមួយផ្នែកទៀត ព្រោះនេះជាក្ដីប្រាថ្នាតាំងពីនៅក្មេង។អ្វីដែលជាក្ដីស្រមៃពីកុមារភាពក៏ក្លាយជាការពិតក្រោយពី ឧត្តម ក្លាយជាអ្នកចម្រៀង រហូតធ្វើឲ្យម្ចាស់ផលិតកម្ម LD បានទាក់ទងឲ្យថតខ្សែភាពយន្តខ្នាតធំក្នុងតំណែងជាតួឯកលើកដំបូងក្រោយពីចូលឆ្នាំខ្មែរ។
លោកថា " ខ្ញុំដឹងថាវាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការសម្ដែង ព្រោះខ្ញុំគ្មានបទពិសោធន៍ក្នុងសម្ដែងរឿងទេ ម្យ៉ាងទៀតនេះគឺជាលើកទី១របស់ខ្ញុំ តែទោះបីជាយ៉ាងណាខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព និងព្យាយាមរៀនសូត្រពីរៀមច្បងសិល្បៈឲ្យបានច្រើន ឲ្យគាត់បង្រៀនពីចំណុចខ្វះខាតរបស់ខ្ញុំ"។
រឿងលើកទី១ ដែល សៅ ឧត្តម ថតឲ្យផលិតកម្ម LD នេះលោកដើរជាតួអង្គអ្នកសារព័ត៌មានតាមស្រឡាញ់នារីជនបទស្រុកស្រែចម្ការតែរឿងនេះសុំលាក់ចំណងជើងសិន ចំណែកឯតួឯកស្រីជាអ្នកណានោះលោកមិនទាន់ដឹងទេ៕