ទឹម រដ្ឋា ភ្ជាប់ទំនាក់ទំនងជាមួយអនាគតប៉ាម៉ាក់ក្មេកឥតដាច់
- 2017-04-16 02:49:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទឹម រដ្ឋា ភ្ជាប់ទំនាក់ទំនងជាមួយអនាគតប៉ាម៉ាក់ក្មេកឥតដាច់
ចន្លោះមិនឃើញ
ទំនាក់ទំនង ទឹម រដ្ឋា ជាមួយលោក Jovany Antonio ជនជាតិអាមេរិកត្រូវបានសាច់ញាតិទាំងសងខាងដឹងឮ និងមានប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកតាមរយៈ Skype ស្ទើរតែរៀងរាល់អាទិត្យរវាងនាង និងអនាគត់ម្ដាយក្មេកដែលរស់នៅក្រៅប្រទេស។
ទឹម រដ្ឋា និយាយថា នាង និងគូស្នេហ៍ Call Video Skype សួរសុខទុក្ខអនាគតម្ដាយក្មេងដែលរស់នៅប្រទេសអាមេរិកមួយសប្ដាហ៍ម្ដង ពេលខ្លះ២ សប្ដាហ៍ម្ដងមិនទៀងទាត់នោះទេ អាស្រ័យទៅតាមពេលវេលា ព្រោះនាង ជាអ្នកសិល្បៈធ្វើការមិនគិតថាសៅ អាទិត្យឡើយ ឲ្យតែទំនេរពីការងារពេលណាដឹងតែណាត់ប៉ាម៉ាក់លោក Jovany Call Video Skype ជួបគ្នា និងសួរសុខទុក្ខផងដែរ។
ក្រោយពីប្រើពេលវេលាមើលចិត្តមើលថ្លើមគ្នាអស់រយៈពេលជាង១ ឆ្នាំ មកនេះ ទឹម រដ្ឋា ក៏មានគម្រោងទៅលេងប៉ាម៉ាក់គូស្នេហ៍ដែលរស់នៅប្រទេសអាមេរិកដែរ ។នាងថា៖ "ខ្ញុំនឹងទៅលេងប៉ាម៉ាក់គាត់តែមិនមែនពេលនេះទេ ប្រហែលជា១ ឆ្នាំ ទៅ ២ ឆ្នាំទៀត ព្រោះពួកយើងស្គាល់គ្នារយៈពេលជាង១ឆ្នាំដូច្នេះខ្ញុំគិតថាវាលឿនពេកដែលខ្ញុំឡើងយន្តហោះទៅលេងប្រទេសគាត់"។
តួអង្គកាចឆ្នាសក្នុងរឿង "ម្ទេសហឹរអំបិលប្រៃ" បន្ថែមថា ចំពោះរឿងគម្រោងរៀបការរវាង នាង និង លោក Jovany មិនទាន់កំណត់ច្បាស់លាស់នៅឡើយទេ។ ព្រោះនាង និងគូស្នេហ៍ត្រូវប្រើពេលវេលាមើលចិត្តគ្នាមួយរយៈបន្ថែមទៀត៕