សុខ​ សុវណ្ណ​ សរសើរ​សមត្ថភាព​ Tomoki​ អាច​ជួយ​ក្រុម​បាន​ច្រើន

  • 2017-04-16 07:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​ឆ្នើម​របស់​ក្រុម​បាល់ទាត់​បឹងកេត​ សុខ​ សុវណ្ណ​ សរសើរ​ពី​សមត្ថភាព​កីឡាករ​ចំណូល​ថ្មី​ Tomoki​ ថា​លេង​បាន​ល្អ​ហើយ​ជួយ​ក្រុម​បាន​ច្រើន​ ហើយ​​ពេល​ខាង​មុខ​ទៀត​គេ​ជឿជាក់​លើ​កីឡាករ​ជប៉ុន​ម្នាក់​នេះ។​

កីឡាករ Tomoki អាវស

សុខ​ សុវណ្ណ​ ឲ្យ​ដឹង​ថា​ មើល​តាម​ប្រកួត​នា​ពេល​កន្លង​មក​មិន​ថា​ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​ក្នុង​ស្រុក​ក្ដី​ ឬ​ការ​ប្រកួត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​ កីឡាករ​ជប៉ុន​ Tomoki​ តែង​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ថែម​ទាំង​រក​គ្រាប់​បាល់​បាន​ទៀត​ផង។​ ខ្សែ​បម្រើ​ប្រយុទ្ធ​រូប​នេះ​តែ​ងធ្វើ​ចលនា​ច្រើន​នៅ​ពេល​ប្រកួត​ មិន​នៅ​ស្ងៀម​ៗ​ចាំ​តែ​ទទួល​បាល់​ពី​មិត្ត​រួម​ក្រុម​នោះ​ឡើយ។​ មិន​ថា​ក្រោម​កម្ដៅ​ថ្ងៃ​ក្ដៅ​យ៉ាង​ណា​នោះ​ទេ​ គេ​នៅ​តែ​ខំប្រឹង​លេង​ឲ្យ​អស់​ពី​សមត្ថភាព​តែ​ម្ដង។​

កីឡាករ Tomoki អាវស

ខ្សែ​ការពារ​ក្រុម​បាល់ទាត់​បឹងកេត​រូប​នេះ​បន្ត​ទៀត​ថា​ គេ​មាន​ទំនុក​ចិត្ត​លើ​កីឡាករ​ចំណូល​ថ្មី​ Tomoki​ ម្នាក់​នេះ​ថា​អាច​នឹង​ជួយ​ឲ្យ​ក្រុម​របស់​ពួក​ឈរ​ក្នុង​លំដាប់​ Top 4​ នៅ​រដូវ​កាល​ថ្មី​ ២០១៧​នេះ​ដើម្បី​មាន​ឱកាស​​ប្រកួត​ខ្វែង​ដណ្ដើម​ជើង​ឯក​លីគ​កំពូល​កម្ពុជា។​

សុខ​ សុវណ្ណ​ ជា​កីឡាករ​របស់​ក្រុម​បាល់ទាត់​បឹងកេត​ សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ​នេះ​កីឡាករ​រូប​នេះ​រក​បាន១​គ្រាប់​ផង​ដែរ​ ខណៈ​ពេល​ដែល​ក្រុមរបស់​គេ​យក​ឈ្នះ​លើ​ក្រុម​អគ្គីសនី​កម្ពុជា​ដោយ​លទ្ធផល​ ៤-០​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​កាល​ពី​សប្ដាហ៍មុន​៕​

អត្ថបទ៖ នួន ស៊ីណា​