បើក​​​សាខា​​​ថ្មី​​នៅ​ផ្សារ​ដើមថ្កូវ​៖ Domino's Pizza មានប្រូម៉ូសិន​ពិសេស​ច្រើន​

  • 2017-04-12 09:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង Domino's Pizza សាខា​ថ្មី​មួយ​ទៀត​ហើយ​បាន​លេច​រូប​រាង​ឡើង​នៅ​តាម​បណ្ដោយ​ទៅ​រង្វង់​មូល​ផ្សារដើមថ្កូវ​ ដែល​នេះ​ជា​សាខា​ទី​ ៦ ។ ក្នុង​ឱកាស​បើ​កលក់​ជា​លើកដំបូង​នៅ​ទីតាំង​ថ្មី​នេះ ឃើញថា​មាន​អតិថិជន​ជាច្រើ​ន​បា​ន​ចូល​រួម​គាំទ្រ​ និង​រីករាយ​ជាមួយ​កម្មវិធី​ផ្ដល់​ជូន​ពិសេស​ជា​ច្រើន ដូចជា​៖

  • បញ្ចុះ​តម្លៃ ៥០% ចាប់ពី​ថ្ងៃទី១២ ដល់​ ៣០ មេសា ២០១៧ (សម្រាប់​តែ​សាខា​ផ្សារដើមថ្កូវ​)
  • ផ្ដល់​ជូន​ភីហ្សា​ខ្នាត​ធំ​រយៈពេល​ ៦ខែ​ដោយ​ឥត​គិត​ថ្លៃ សម្រាប់​អតិថិជន ២០០ នាក់​ដំបូង​រៀង​រាល់​ថ្ងៃ (សាខា​ផ្សារ​ដើម​ថ្កូវ) ចាប់​ពី​ថ្ងៃ​ទី ១២ ​ដល់​ថ្ងៃ​ទី ១៨ មេសា ២០១៧
  • ប្រម៉ូសិន​​​សម្រាប់​​​ឱកាស​​ចូល​ឆ្នាំ​​ខ្មែ​រ (គ្រប់​សាខា) គឺ ទិញ១ ថែម១ ៖ ​រាល់​​ការ​​ជាវ​ភីហ្សាខ្នាតធំ នឹង​ទទួល​បាន​ភីហ្សា​ខ្នាត​កណ្ដាល​ ហើយ​បើ​ទិញ​ខ្នាត​កណ្ដាល​នឹង​ទទួល​បាន​ខ្នាត​តូច​

លោក​ លាង​ សុវណ្ណារិទ្ធ​ អ្នក​គ្រប់​គ្រង​ហាង​ដូមីណូ​ភីហ្សា​សាខា​ផ្សារ​ដើម​ថ្កូវ​ បាន​ឲ្យ​ដឹង​ថា​មូល​ហេតុ​ដែល​ក្រុមហ៊ុន​លោក​បើក​សាខា​ថ្មី​នៅទីនេះ ព្រោះ​កន្លង​មក​មាន​អតិថិជន​កុម្ម៉ង់​​ភីហ្សា​​ចេញ​ពី​ម្តុំ​នេះ​ច្រើន « ដូច្នេះ​វត្ថមាន​ហាង​​សាខាទី៦របស់​យើ​ង នឹង​ធ្វើឲ្យ​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​អតិថិជន​​នៅតំបន់ផ្សារដើមថ្កូវ​ក៏​កាន់​តែ​លឿន​ដែរ។ ពិសេស​ឱកាសចូលឆ្នាំ​ខ្មែរនេះ​ ហាង​យើង​នឹងបើកលក់ធម្មតា សង្ឃឹម​ថា​អតិថិជនទាំងអស់នឹង​បន្ត​គាំទ្រ​» ។​

លោក​បន្ត​ថា​ «បច្ចុប្បន្ន​អ្នក​ញុំា​ភីហ្សា​មិន​មែន​តែ​បរទេស​​ទេ ឃើញ​ថា​ខ្មែរ​យើង​ពិសេស​កូន​ក្មេង​ៗ ក៏​ចូល​ចិត្ត​ញុំា​ភីហ្សា​​ខ្លាំងដែរ ដូច្នេះ​នៅ​ទីតាំង​ថ្មី​នេះ​យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ទទួល​កម្មវិធី​ជួបជុំ​ពិសេស​ៗ ឬ កម្មវិធី​ខួប​កំណើត​របស់​អតិថិជន​»។

លោក​ តុលា​ គឺ​ជា​ភ្ញៀវ​ម្នាក់ក្នុង​ចំណោម​ភ្ញៀវ ​២០០នាក់ដំបូង​ដែល​​ទទួលបាន​ការផ្តល់ជូនពិសេស​ "ញុំាភីហ្សា​ខ្នាត​ធំ ឥតគិត​ថ្លៃ​ ៦ខែ"។ លោក​បាន​និយាយទាំង​រំភើប​រីករាយថាលោក​ចូលចិត្ត​ញុំា​ភីហ្សា​ខ្លាំង​ណាស់​ដូច្នេះ​លោក​សប្បាយចិត្ត​ដែល​ពេលនេះមានហាង​ភីហ្សា​បើក​នៅ​ក្បែរ​ផ្ទះ​លោក​តែ​ម្ដង​ «ពី​ពេល​នេះ​ទៅចង់​ញុំាង​អា​ចមក​ញុំា​ផ្ទាល់​នៅ​ហាង​ម៉ង ម្យ៉ាង​ចូល​ដល់ក្នុង​ហាងនេះ​ភ្លាមមានអារម្មណ៍ល្អ​ភ្លាម​ ព្រោះគេ​រៀបចំ​តុង​តែង​បាន​ស្អាត​ហើយ​ត្រជាក់​ស្រួលខ្លួន ដូច្នេះ​ធ្វើឲ្យ​ខ្ញុំ​ញុំា​ភីហ្សា​ក៏​កាន់តែ​ឆ្ងាញ់ដែរ»​

ចង់​ច្បាស់​ថា​ហាង​ដូ​មីណូ​ភីហ្សា​ថ្មីនេះ​មាន​បរិយាកាស​ល្អ​ពិសេស​ដូច​លោក​ តុលា​ លើកឡើង​ឬ អត់​ សូម​អញ្ជើញ​ទៅ​ដោយ​ផ្ទាល់​ណា៎ ។

បើរ​វល់​ខ្លាំង អ្នក​ក៏​អាច​ទូរស័ព្ទ​កុម៉្មង់​តាម​លេខ 18002020 ធានាដឹក​ជូន​យ៉ាង​ឆាប់​រហ័ស មិន​ឲ្យ​លើសពី ៣០នាទីទេ​ ។

Domino's Pizza មាន​សាខា​សរុប​ចំនួន 6 នៅ​បឹង​កេងកង, ផ្សារទំនើប​ស៊ីធីម៉ល, IFL, ផ្សារទំនើបអ៊ីអនម៉ល, ភ្នំពេញ​ថ្មី និងផ្សារដើមថ្កូវ។

ដូមីណូ ភីហ្សា ល្បី​ឈ្មោះ​រន្ទឺ​ពេញ​ទូទាំង​ពិភព​លោក រសជាតិ​ដើម​មក​ពី​សហរដ្ឋ​អាមេរិក!

ប្រញាប់​ឡើង! ប្រូម៉ូសិន​ដ៏​អស្ចារ្យ​នេះ មាន​រយៈ​ពេល​ត្រឹម​តែ ១ សប្តាហ៍​ប៉ុណ្ណោះ!

ដើម្បីទទួល​ព័ត៌មានបន្ថែមពីកម្មវិធីប្រូម៉ូសិន​ពិសេសរបស់​Domino's Pizza សូមចូលទៅកាន់ហ្វេសប៊ុក​ផ្លូវការ​ Domino's Pizza

 

អត្ថបទ៖ លីដា