អ្នក​ប្រើ​ ​iPhone 5​ ​និង​ ​5C​ ​ត្រៀម​អស់​លុយ​ ​ពេល​ចេញ​ ​iOS 10.3.2

  • 2017-04-12 11:19:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ ​Apple​ ​គឺ​​ ​iOS 10.3.2​ ​នឹង​លែង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​លើ​ ​iPhone​ ​ចាប់​ពី​​ម៉ូដែល​ ​5​ ​និង​ ​5C​ ​ចុះ​ក្រោម។

រូបតំណាង

iPhone 5 និង​ ​5C​ ​ប្រមាណ​ ​៤៣,៧​ ​លាន​គ្រឿង​កំពុង​ដំណើរការ​ជុំវិញ​ពិភពលោក​ ​ខណៈ​ពួក​វា​នឹង​មិន​ទទួល​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ថ្មី​ ​ឬ​ក៏​ការ​ការពារ​នានា​ពី​ ​Apple​ ​ចាប់​ពី​ពេល​ប្រកាស​ចេញ​ ​iOS 10.3.2​ ​ជា​ផ្លូវការ។

iOS 10.3.2​ ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ ​Apple​ ​ប្រកាស​ថា​មាន​ប្រព័ន្ធ​សុវត្ថិភាព​កាន់​តែ​ខ្ពស់​ ​ហើយ​មិន​មាន​ចំណុច​ខុស​បច្ចេកទេស​ណា​មួយ​កើត​ឡើង​នោះ​ទេ។ កាន់​តែ​ពិសេស​ ​iOS 10.3.2​ ​នឹង​ធ្វើ​ការ​លុប​កំហុស​នានា​ដែល​ធ្លាប់​មាន​ក្នុង​ ​Third Party App​ ​ដែល​ដំណើរការ​លើ​ ​iPhone​ ​និង​ ​iPad។

ដូច​នេះ​មាន​ន័យ​ថា​សម្រាប់​ប្រិយមិត្ត​ដែល​កំពុង​ប្រើប្រាស់​ ​iPhone 5​ ​និង​ ​5C​ ​គួរ​តែ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ ​ព្រោះ​ប្រសិន​មាន​បញ្ហា​គាំង​នានា​ ​ជា​​ពិសេស​ ​Software​ ​គឺ​ពិបាក​​ក្នុង​ការ​ជួសជុល​៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម