នារីរូបស្រស់ ខៀវ ចិន្ដារ័ត្ន៖ ត្រឹមចោរមានគ្នា៥នាក់មិនព្រឺរោម
- អាទិត្យ, 16 មេសា 2017 08:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីរូបស្រស់ ខៀវ ចិន្ដារ័ត្ន៖ ត្រឹមចោរមានគ្នា៥នាក់មិនព្រឺរោម
ចន្លោះមិនឃើញ
ខៀវ ចិន្ដារ័ត្ន កីឡាការិនីក្បាច់គុនល្បុក្កតោជម្រើសជាតិកម្ពុជា ប្រាប់មកកាន់ Sabay ថាត្រឹមចោរ ៥នាក់ ចង់មកធ្វើបាប គឺមិនព្រឺរោមឡើយ ប្រសិនបើចោរនោះមិនមានអាវុធក្នុងដៃ។
កីឡាការិនី ដែលមកសម្ដែងក្បាច់គុនល្បុក្កតោក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តរូបនេះ ប្រាប់ទៀតថា ត្រឹមចោរ មានគ្នាពីរនាក់កញ្ញាអាចវាយរាបដូចកន្ទេលមិនភ័យឡើយ តែបើដល់ ៥នាក់មិនអាចរាបបានទេ ប៉ុន្តែអាចយករួចខ្លួនបាន។
ខៀវ ចិន្ដារ័ត្ន ក៏បានរំឭកផងដែរថា ពីមុនកញ្ញាមិនមានបំណងហាត់ក្បាច់គុនល្បុក្កតោនេះទេ គឺហាត់តែ តៃក្វាន់ដូរ ទុកគ្រាន់ការពារខ្លួនប៉ុណ្ណោះ លុះក្រោយមកទៀតក៏សម្រេចចិត្តចូលហាត់ល្បុក្កតោ ហើយក៏ជាប់ចិត្តស្រឡាញ់រហូតជាប់ជម្រើសជាតិ។ កញ្ញាល្បុក្កតោរូបស្រស់នេះ បន្តទៀតថា ធ្លាប់បានទៅសម្ដែងក្រៅប្រទេសដែរដូចជា វៀតណាម ថៃ ម៉ាឡេស៊ី បារាំង ជាដើម៕