១៣​សន្លឹក​បង្ហាញ​ពី​ការ​​ប្រណាំង​រទេះ​គោ​-ក្របី​ដូច​ព្យុះ​នៅ​អង្គរ​សង្ក្រាន្ត​

  • 2017-04-17 04:05:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​​ប្រណាំង​រទេះ​គោ-ក្របី​​​​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទី​លាន​អង្គរ​ខ្យុងយូ​​ដើម្បី​អបអរសាទរ​ ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​មាន​ប្រជា​ពល​រដ្ឋ​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​។

ការ​ប្រណាំង​រទេះ​គោ​-ក្របី​នេះ​​មាន​រទេះ​គោ​ចំនួន​៣០​ (កង​ឈើ​១០​ និង​កង់​ជ័រ​២០) និង​រទេះ​ក្របី​ចំនួន​៣០​ដែល​ប្រកួត​​រយៈ​ពេល​៣​ថ្ងៃ​លើ​៣​វិញ្ញាសា។ តាម​ប្រភេទ​វិញ្ញាសា​នីមួយ​ៗ​ត្រូវ​បាន​ស្វែង​ជយលាភី​ចាប់​ពី​លេខ​១​ដល់​លេខ​៤​ ដូច្នេះ​ជយលាភី​សរុប​មាន​រទេះ​គោ​ចំនួន​៨​​ និង​រទេះ​ក្របី​ចំនួន​៤​។

សម្រាប់​ប្រាក់​រង្វាន់​ លេខ​១​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​១​លាន និង​២០​ម៉ឺន​​រៀល លេខ២​ទទួល​បាន​ប្រាក់​រង្វាន់​៨០​ម៉ឺន​​រៀល​ លេខ​៣​ទទួល​បាន​៤០​ម៉ឺន​​រៀល​ លេខ​៤​​ទទួល​បាន​២០​ម៉ឺន​​រៀល

សម្រាប់​គ្រប់​រទេះ​គោ​-ក្របី​ទាំង​អស់​ផ្សេង​ទៀត​ដែល​មិន​ទទួល​បាន​ជយលាភី​ក៏​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ខ្លះ​ដែរ​​

អត្ថបទ៖ ជាន ចាន់រ៉ា