តម្លៃ​ដ៏​កក្រើក ទាក់ទាញ​នៃ​ស្មា​ត​ហ្វូន​កាមេរ៉ា​ភ្លោះ Huawei P10 ត្រឹមតែ 610 ដុល្លារ និង P10 Plus ត្រឹមតែ 690 ដុល្លារ

  • 2017-04-18 03:41:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត ក្រុមហ៊ុន Huawei ដែល​កំពុង​គ្រោង​ចំ​ណាត់​ថ្នាក់​លេខ ១ លំដាប់​ពិភព​លោក​លើ​ប្រាក់​ចំណេញ ពី​ប្រព័ន្ធ​ប្រតិបត្តិការ Android Smartphone ព្រម​បង្ហាញ​នូ​វ​តម្លៃ​ពិតប្រាកដ​របស់ Huawei P10 & P10 plus នៅលើ​ទីផ្សារ​កម្ពុជា រួម​ជាមួយ​នឹង​កម្មវិធី​ក​ម្ម៉​ង់​ទុក​មុន​ដ៏​ភ្ញាក់ផ្អើល​មិន​ធ្លាប់​មាន​។​

Huawei P10 និង P10 Plus គឺជា​កំពូល​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ភ្លោះ ដើមឆ្នាំ 2017 របស់​ក្រុមហ៊ុន Huawei ដែល​ត្រូវបាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅក្នុង​កម្មវិធី​ពិ​ពណ៌​ទូរ​សព្ទ​ពិ​ភព​លោក​ឆ្នាំ​2017 (MWC) និង​ទទួលបាន ២៣​ពាន់រ​ង្វាន់​ថែម​ទៀត​។ ឥឡូវ​នេះ Huawei នៅ​កម្ពុជា ប្រកាស​ជា​ផ្លូវការ​ទទួល ក​ម្ម៉​ង់​ទុក​មុន សម្រាប់​អធិរាជ​ស្មា​ត​ហ្វូន កា​ម៉េ​រ៉ា​ភ្លោះ Huawei P10 តម្លៃ​៦១០ ដុល្លារ និង Huawei P10 Plus មានតម្លៃ ៦៩០ ដុល្លារ ដោយ​មាន​បន្ថែម​នូ​វ​កាដូ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រួមមាន Original Huawei View Cover, Original Huawei Selfie Stick, Original Huawei Power Bank 5,000mAh និង USB Connector (Type B, Type C & Wire) មួយឈុត ដែល​មាន​តម្លៃ​សរុប ជា​ទឹកប្រាក់​រហូតដល់​ទៅ​ជាង ១០០​ដុល្លារ​។ ក្រៅពី​នេះ ក៏​មាន​បន្ថែម​នូ​វ ស៊ីម​កាត Cellcard លេខ​ពិសេស រីករាយ​ក្នុងការ​ប្រើប្រាស់ Internet ដោយ​ឥតគិតថ្លៃ 8 GB / ១ ខែ រយៈពេល​ដល់​ទៅ ៦​ខែ​។

​ ​លោក អែម យុ​ទ្ធូ ប្រធាន​ផ្នែក​ទីផ្សារ​ជាន់ខ្ពស់ របស់ Huawei នៅ​កម្ពុជា​បាន​ឲ្យ​ដឹងថា “ អតិ​ថិ​ជន​Huawei អាច​ធ្វើកា​រក​ម្ម៉​ង់​ទុក​មុន សម្រាប់ ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​បំ​ផុត​ប្រចាំឆ្នាំ ២០១៧ គឺ Huawei P10 & P10 Plus ដោយ​គ្រាន់តែ កក់​ប្រាក់ ៥០ ដុល្លារ តាម​បណ្តា ហាង​ធំៗ ដែល​មាន​ស្លាក​សញ្ញា Huawei រ​ហឺ​ងា​ធំៗ​ដែល​ជា​ដៃគូ​ស្មោះត្រង់​និងមាន​បុគ្គលិក ហ៊ួ​រ​វ័យ ។ កម្មវិធី​ក​ម្ម៉​ង់​ទុក​មុន សម្រាប់ ស្មា​ត​ហ្វូន​ស៊េរី​ថ្មី​Huawei P10 & P10 Plus ចាប់ផ្តើម​ពីថ្ងៃ​នេះ រហូតដល់ ថ្ងៃទី ២6 មេសា​២០១៧ រឺ​អស់​ពីស្តុក​ប៉ុ​ណ្ណោះ"។

​ គួរ​កត់​សំគាល់​ផង​ដែរថា លក្ខណៈ​ពិសេស ដែល​នាំ​អោយ Huawei P10 និង P10 Plus រឹតតែ​លេចធ្លោរ នោះគឺ មាន 4 ចំនុច (1) គុណ​ព​ភាព​កា​ម៉េ​រ៉ា​ភ្លោះ​រឹតតែ​ច្បាស់ រឹតតែ​លេខ​ធ្លោរ​តែ​មួយ​គត់ ដែល​ស្មា​ត​ហ្វូន​ម៉ាក​មិនមាន រឺ​មិន​មាន​សមត្ថភាព​ដល់ ពោលគឺ​ឡេន ឡៃ​ការ 3 គ្រាប់ ភ្លោះ​ពីរ​ពីក្រោយ (20MP/12MP) និង​ឡេនឡៃ​ការ​មួយ​ខាងមុខ​សែ​ល​ហ្វី (8MP)(2) សិល្បៈ​ក្នុងកា​រចនា​រូបរាង​ពេញ​ប្រណិត​ភាព​តួ​ផលិត​ដោយ​វត្ថុធាតុដើម​កាត់​ពី​គ្រាប់​ពេជ្រ ងាយស្រួល​ចាប់​កាន់ រលោង ចាំង មិន​ឆ្កូត ពេញ​ប្រណិត​ភាព សោ​ភ​ណ្ឌ័​ភាព រឹតតែ​ទាក់ទាញ រឹតតែ​លេចធ្លោរ គ្រប់​ជ្រុង និង​ពណ៌​ដ៍​រឹតតែ​ទាក់ទាញ រឹតតែ​លេចធ្លោរ (3) ថា​ម​ពល​ថ្ម​ធំ​ប្រើ​បានយូរ និង​សាក់​ថ្ម​ឆាប់រ​ហ័ស​បំផុត សាក​កន្លះ​ម៉ោង ប្រើ​បាន​ពេញ 1 ថ្ងៃ (4)​ល្បឿន CPU ស៊េរី​ចុងក្រោយ​បំផុត លឿន​បំផុត ប្រភេទ HiSilicon Kirin 960 (64-bit) Octa-core (4x2.4GHz Cortex A73 & 4x2.8Ghz Cortex A53) បន្ថែម​នូ​វ GPU Mali-G71 រួមជាមួយ​នឹង​ល្បឿន​អ៊ិន​ធើ​ណិ​ត​រហូតដល់ 4.5G LTE និង​ស៊ីម​ពីរ ដែល​អាច​បន្ថែម​ម៉េម៉ូរី​ខាងក្រៅ​រហូតដល់ 256GB ។

​Huawei P10 /Huawei P10 Plus អនុញ្ញាតអោយ​អ្នក​ប្រើ ថតរូប​បែប​សិល្បៈ​ស៊ី​វិល័យ Portrait ដោយ​បន្ថែម Artistics Effect ហាយ​ក្លាស អេ​ឡេ​ហ្គេន រឹតតែ​ច្បាស់ រូបភាព​ស​ខ្មៅ monochrome ស្រមោល​ព​ន្លឺ Bokeh រឺ​ផ្ទៃ​ព្រា​ល Depth of Field រឺ Wide Aperture ដែល​កា​ម៉េ​រ៉ា​បំពាក់​ជំ​នា​ញ Leica ជំនាន់​ទី ២ (P10 ឡេនឡៃ​ការ​ប្រភេទ Summarit H F/2.2 និង P10Plus ឡេនឡៃ​ការ​ប្រភេទ Summilux H F/1. ។ កំពូល​ស្មា​ត​ហ្វូ​ន​ទាំងពី​នេះ បំពាក់​កាម៉េ​រ៉ា​មុខ​សែ​ល​ហ្វី ឡេន Leica ដំបូងបង្អស់​ផ្តិត​យក​រូបភាព​កាន់តែ​ដិត​ច្បាស់ គ្រប់​ចំណុច កំរិត aperture កាន់តែ​ធំ មុខងារ​ជំនួយ​ក្នុង​ការថត ជួយ​ពណ៌ និង​រូប​បែប​សិល្បៈ​ស៊ី​វិល័យ បែប​ធម្មជាតិ​ស្រស់​ពិតៗ ពណ៌​ក្លា​សិក​បែប​ឡៃ​ការ បច្ចេកវិទ្យា Hybrid Zoom ដែល​ជំនួយ​ពន្លឺ​ពីរដង ក្នុង​ការថតរូប​រឹតតែ​ច្បាស់​ដិត​គ្រប់​ចំណុច ថតរូប​ពេញ​យ​ប់ រឺ​កន្លែង​ខ្សោយព​ន្លឺ (Super Low Light) រួមជាមួយ​នឹង​បច្ចេកវិទ្យា​ទ​ប់​លំនឹង (OIS)។

​ Huawei P10 មាន​បី​ពណ៌​គឺ ពណ៌​មាស ពណ៌​ខ្មៅ និង ពណ៌​ទឹក​ប៊ិច & P10 Plus មាន ២ ពណ៌​គឺ ពណ៌​មាស និង​ពណ៌​ទឹក​ប៊ិច សម្រាប់​អតិ​ថ​ជន​កម្ពុជា​ធ្វើ​ការជ្រើសរើស​។

អត្ថបទ៖ ប៊ុណ្ណារ៉ា