"សិស្ស​ប្អូន​សំណព្វ​ចិត្ត" បញ្ចាំង​ដោយ​ឥតគិតថ្លៃ​ ជា​សាធារណៈ​នៅ​ថ្ងៃ​អង្គរ​សង្ក្រាន្ត

  • 2017-04-18 08:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​ជាមួយ​នឹង​កម្មវិធី​អង្គរ​សង្ក្រាន្ត​ដែល​ជា​ព្រឹត្តិការណ៍​ថ្នាក់​ជាតិ​ដ៏​ពេញ​និយម​ក្នុង​ឱកាស​ចូលឆ្នាំ​ខ្មែរ​នោះ Cellcard ក៏​បាន​រៀបចំ​កម្មវិធី​មួយ ដោយ​មាន​ការ​បញ្ចាំង​រឿង "សិស្ស​ប្អូន​សំណព្វ​ចិត្ត" ដែល​ជា​ភាពយន្ត​ស្នេហា​បែប​យុវវ័យ​ដ៏​ល្បី​មួយ។ ភាពយន្ត​នេះ​មាន​ការចូលរួម​សម្ដែង​ដោយ​តារា​ល្បីៗ​ជាច្រើន​ដូចជា អ្នកនាង សុខ សុម៉ាវត្តី លោក យីម ណា​រ៉ា នាយ​គ្រឿន និង​លោក Chekky ជាដើម។

ក្រៅពី​ការ​ចាក់​បញ្ចាំង​រឿង​នេះ Cellcard ក៏​មាន​ការ​ប្រគំ​តន្ត្រី​ដោយ​មាន​ការ​ចូលរួម​ពី កញ្ញា រ៉េត ស៊ូហ្សាណា កម្មវិធី​កម្សាន្ត ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ដើម្បី​ឈ្នះ​រង្វាន់ និង​សម្ពោធ​សេវា​ដូរ​លុយ​អស្ចារ្យ​ថ្មី (Osja Xchange Family) ជាមួយ​ជម្រើស​កាន់តែ​ច្រើន​ដូចជា៖

  • ១០សេន ដូរ​បាន ១ ដុល្លារ
  • ២០សេន ដូរ​បាន ៣ ដុល្លារ
  • ៥០សេន ដូរ​បាន ៨ ដុល្លារ

កម្មវិធី​នេះ​មាន​ការ​ចូលរួម​ពី​យុវទូត​របស់​សែ​ល​កាត និង​សាធារណៈ​ជន​យ៉ាង​ច្រើន​កុះករ ក្នុង​ថ្ងៃ​ទី​១៤ មេសា នៅ​ក្រុង​សៀមរាប​បរិវេណ អង្គរ-ឃ្យុង​យូរ។

Cellcard ក៏​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​អង្គរ​សង្ក្រាន្ត ដើម្បី​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ និង​ការ​ជួប​ជុំ​មហា​គ្រួសារ​ខ្មែរ មិន​តែ​ប៉ុណ្ណោះ Cellcard ក៏​មាន​ការ​បង្ហាញ​ព្យុះ​ហត្ថ​យាត្រា #LightUpKH ដើម្បី​ជួយ​លើក​ទឹកចិត្ត​យុវជន​កម្ពុជា និង​ធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​សប្បាយ​ផង​ដែរ៕

ដោយ៖ វិទូ