Pangu សាកល្បង Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 10.3.1នៅលើ iPhone 7
- 2017-04-26 08:27:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pangu សាកល្បង Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 10.3.1នៅលើ iPhone 7
ចន្លោះមិនឃើញ
Pangu បានរាយការណ៍អំពីការ Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 10.3.1 ដែលអាចដំណើរការលើiPhone 7។
អ្នកប្រើប្រាស់បណ្ដាញសង្គម Weibo លោក Min(Spark) Zheng បានចែកចាយរូបភាពពីព្រឹត្តិការណ៍ Mobile Security & Threat Intelligence Platform ដែលPangu បានបង្ហាញអំពីការ Jailbreak ដែលដំណើរការលើស្មាតហ្វូននិងកម្មវិធីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Apple ។ នេះបើយោងទៅតាមការចែករំលែកពីលោក Zheng គឺជាវិស្វករជាន់ខ្ពស់ផ្នែកសុវត្ថិភាពប្រព័ន្ធប្រតិបត្តិការ Android និង iOS នៅក្រុមហ៊ុន Alibaba។
ទស្សនាវីដេអូបង្ហាញ Cydia ដំណើរការលើឧបករណ៍ដែលបាន Jailbreak រួចរាល់។
មានពាក្យចចាមអារ៉ាមដែលថាការ jailbreak អាចត្រូវបានចេញផ្សាយនៅដើមសប្ដាហ៍ក្រោយ ប៉ុន្តែ Pangu នៅមិនទាន់បានចេញផ្សាយព័ត៌មានច្បាស់លាស់ពីការ Jailbreak នេះនៅឡើយទេ។