Dortmund ផ្ដួល​ Bayern ឡើង​ទៅ​ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ German Cup

  • 2017-04-27 03:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ DFB-Pokal ឬ Germand Cup បាន​រក​ឃើញ​២ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ហើយ​ ក្នុង​នោះ​គឺ Dortmund និង​ Eintrach។

បន្ទាប់​ពី Eintracht ​យក​ឈ្នះ Mönchengladbachដោយ​បាល់​ប៉េណាល់ទី​កាល​ពី​ម្សិលមិញ នៅ​ថ្ងៃ​នេះ Dortmund បាន​យក​ឈ្នះ​ជើង​ឯក​ចាស់​ Bayern Munich ក្រៅ​ទឹកដី​ក្នុង​លទ្ធផល​ ៣-២យ៉ាង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ជា​លើក​ទី​៣​រដូវកាល​ជាប់​ៗ​គ្នា​។

ចាប់​ផ្ដើម​ការ​ប្រកួត​ប្រមាណ ១៩​នាទី Marco Reus ស៊ុត​បញ្ចូល​ទី​ឲ្យ​ Dortmund បាន​មួយ​គ្រាប់​មុន​ ប៉ុន្តែ Javi Martínez និង​ Hummels ដែល​ជា​អតីត​ខ្សែ​ការពារ​ Dortmund រក​បាន​ម្នាក់​មួយ​គ្រាប់​ឲ្យ​ Bayern Munich នាំ​មុខ​នៅ​តង់​ទី​មួយ ២-១។

ចូល​ដល់​វគ្គ​ទីពីរ​ នាទី​៦០ Aubameyang លោត​តែត​តាម​ស្មើ​ឲ្យ​ Dortmund បាន​វិញ​ មុន​ពេល​ដែល​ Dembéléទាត់​ជើង​ឆ្វេង​ចូល​មុំកែង​យ៉ាង​ស្អាត​នាទី ៧៤​ ជាគ្រាប់​ជួយ​ក្រុម​លោក Thomas Tuchel យក​ឈ្នះ ការ​ប្រកួត​នេះ​ក្នុង​លទ្ធផល​ ៣-២។ ​វគ្គ​ផ្ដាច់ព្រ័ត្រ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Olympiastadion ​ថ្ងៃ​ទី ២៧​ ឧសភា៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន