នេះ​នែ! Galaxy S7 ជួសជុល​រួច​តម្លៃ​ ២៨០ ដុល្លារ

  • 2017-04-30 07:57:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​នៅ​លើ​វិបសាយ​ eBay មាន​ការ​ដាក់​លក់​ Galaxy S7 ប្រភេទ​​ជួសជុល​រួច (Refurbished)​ នៅ​ក្នុង​តម្លៃ​ត្រឹម​តែ​ ២៨០ ដុល្លារ​ប៉ុណ្ណោះ។

​ប្រភេទ​​ជួសជុល​រួច​នេះ​មាន​ន័យ​ថា​ទូរសព្ទ​អាច​មាន​រង​ការ​ខូច​ខាត​ខ្លះៗ​នៅ​ផ្នែក​ខាង​ក្រៅ​ដូច​ជា​ឆ្កូត​ជា​ដើម ប៉ុន្តែ​ម៉ាស៊ីន​វិញ​នៅ​មាន​ដំណើរ​ការ​ល្អ​​មិន​មាន​បញ្ហា​អ្វី​ឡើយ។ ត្បិត​ថា​មិន​មែន​ជា​ទូរសព្ទ​ថ្មី​ ប៉ុន្តែ​ចំណាយ​​ត្រឹម​ ២៨០ ដុល្លារ​អាច​បាន​ទូរសព្ទ​ដែល​​បំពាក់​បន្ទះ​ឈីប​ Snapdragon 820, RAM 4 GB, កាមេរ៉ា​ 12 MP, អេក្រង់​ Quad HD ៥,១ ​អ៊ីញ និង ថ្ម​ថាមពល​ 3000 mAh ចាត់​ទុក​ថា​គួរ​សម​ដែរ​ហើយ។

​បញ្ជាក់​ថា​ Galaxy S7 ដែល​ដាក់​លក់​​នេះ​មាន​តែ​ជម្រើស​ពណ៌​ខ្មៅ​ និង ពណ៌​មាស​ប៉ុណ្ណោះ​ ដោយ​​មាន​ជា​​ការ​ដឹក​ជញ្ជូន​មក​កាន់​ប្រទេស​កម្ពុជា​ផង​ដែរ៕​​​​​​​​​ ​​​​​​​​​​​​​​​​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី