របៀបដោនឡូតកម្មវិធីថ្មី អាចថតអេក្រង់ជាវីដេអូលើ iPhone មិនបាច់បើក Airplay
- 2017-05-01 05:03:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបដោនឡូតកម្មវិធីថ្មី អាចថតអេក្រង់ជាវីដេអូលើ iPhone មិនបាច់បើក Airplay
ចន្លោះមិនឃើញ
របៀបថតអេក្រង់លើ iPhone អាចថាជារឿងសាមញ្ញមួយសម្រាប់អ្នកដែលធ្លាប់ប្រើកម្មវិធីល្បីៗពីមុនមកដូចជា AirShou, Vidyo, Recorder ជាដើម តែពេលនេះក្រុមការងារសូមណែនាំកម្មវិធីថ្មីមួយទៀត ដែលធ្វើឲ្យការថតវីដេអូលើ iPhone កាន់តែងាយ ដោយមិនចាំបាច់បើក Airplay នោះទេ។
១/. ដំបូងប្រិយមិត្តចូលទៅ Safari រួចវាយឈ្មោះវិបសាយ tweakos.weebly.com បន្ទាប់មកចុចលើសញ្ញាគូសបីខាងស្ដាំ រួចរើសយក SreenRecorder ក្នុងនោះដែរប្រិយមិត្តក៏អាចរើសយកកម្មវិធីថតអេក្រង់ណាមួយក៏បានតាមការនិយម តែក្រុមការងាររើសយកកម្មវិធី EveryCord។
២/. បន្ទាប់ពីរើសរួចហើយចុចលើសញ្ញារបស់កម្មវិធី ចុច Install ត្រូវរង់ចាំរហូតដល់ជាតម្លើងចប់ រួចចុចបើកកម្មវិធីនោះ។
៣/.ជំហានបន្ទាប់គ្រាន់តែចូលទៅកាន់ Setting->Device Management រួច Trust លើកម្មវិធីជាការស្រេច។
៤/.ចំពោះរបៀបប្រើ គ្រាន់តែប្រិយមិត្តបើកកម្មវិធីហើយវាយឈ្មោះសំគាល់វីដេអូ(ដូចរូប) បន្ទាប់មកចុច Done នោះវានឹងលោតជាវីដេអូឲ្យថតតែម្ដង មិនចាំយូរ។
បញ្ជាក់៖ ប្រសិនបើប្រិយមិត្តចង់រក្សាទុកវីដេអូនោះ ចុចលើពាក្យ Save to Camera Roll ចប់ ក្រុមការងារសង្ឃឹមថាប្រិយមិត្តអាចយកទៅសាកល្បងខ្លួនឯងបាន បើមានចម្ងល់អាច Comment នៅខាងក្រោមនេះបាន៕