​​Mata៖ ចាប់​ពី​ពេល​នេះ គ្រប់​ប្រកួត​គឺ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​សម្រាប់ Man Utd

  • 2017-05-02 02:21:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juan Mata បាន​ដាស់តឿន​ដល់​មិត្ត​រួម​ក្រុម​ទាំង​អស់​ចាត់​ទុក​ប្រកួត​​នៅ​សល់​របស់​ Man Utd ​ឲ្យ​ដូច​ជា​ប្រកួត​​វគ្គ​ផ្ដាច់ព្រ័ត្រ​។​

Juan Mata

ការ​ដាក់​គោលដៅ​ដូច្នេះ​របស់​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​គឺ​ដោយ​សារ​ United ត្រូវ​ការ​ឈ្នះ​៤​ប្រកួត​ចុង​ក្រោយ​ជា​ចាំបាច់​ដើម្បី​ដណ្ដើម​កៅអី​ Champions League រដូវ​កាល​ក្រោយ​ ហើយ​ពួក​គេ​ក៏​មាន​កាតព្វកិច្ច​លេង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​ Europa League ផង​ដែរ។

United បាន​ភ្លាត់ស្នៀត​ស្មើ​នៅ​ទឹកដី​ខ្លួន​ឯង​ទល់​នឹង​ Swansea City ធ្វើ​ឲ្យ​ខកខាន​ឱកាស​ឡើង​លេខ​៤​លើ​ Man City ដែល​ស្មើ​គ្នា​ ជាមួយ​ Middlesbrough។ យ៉ាង​ណា​ក៏​ដោយ​នៅ​ Premier League ​ក្រុម​លោក​ Mourinho នៅ​សល់​ប្រកួត​ប៉ះ​គីឡូ​ធ្ងន់​មួយ​ចំនួន​ទៀត​ដូច​ជា Arsenal, Spurs និង​ Southampton ដែល​វា​សុទ្ធ​តែ​ជា​ប្រកួត​ក្រៅ​ទឹកដី។

ប្រកួតដែលនៅសល់របស់ Man Utd

បើ​សិន​មិន​អាច​បាន​ Top 4 នៅ​ Premier League ទេ Man Utd នៅ​មាន​ផ្លូវ​មួយ​ទៀត​ដើម្បី​លេង​នៅ​ Champions League រដូវ​កាល​ក្រោយ​គឺ​ឈ្នះ​ពាន Europa League ឲ្យ​បាន៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម