២ម៉ូដែលស៊េរីថ្មី K10 និង K8 2017 រាង​ស្តើង​ទាក់ទាញ​ សម្ពោធ​ព្រឹក​មិញ​មានថែម​ទាំង​កាដូឲ្យ​ម៉ា​អេម

  • 2017-05-04 09:26:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

G Gear ក្រុមហ៊ុន​ចែកចាយ​ផ្ដាច់​មុខ​ទូរសព្ទ LG ប្រចាំ​កម្ពុជា បាន​សហការ​ជាមួយ Cellcard ដើម្បី​សម្ពោធ និង​លក់​ជា​ផ្លូវការ​នូវ​ទូរសព្ទ​ស្មាត​ហ្វូន(Smartphone) ថ្មី ២ ម៉ូដែល គឺ LG K10 និង LG K8 ដែល​ធ្វើ​នៅ​ការិយាល័យ​កណ្ដាល​របស់ Cellcard តាម​មហាវិថី​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

G Gear សម្រេច​នាំ​ទូរសព្ទ​ទាំង​នេះ​ចូល​មក​សម្រាប់​អតិថិជន​កម្ពុជា ព្រោះ​ជា Smartphoneជំនាន់​ថ្មី ២០១៧ ដែល LG រចនា​ឡើង​ជា​ពិសេស​សម្រាប់​ផ្ដល់​បទ​ពិសោធន៍​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ រួម​ទាំង​អេក្រង់​ធំ និង​មាន​តម្លៃ​សមរម្យ។

ក្នុង​ឱកាស​សម្ពោធSmartphone ស៊េរី​ថ្មី​នេះ G Gear និង Cellcard ផ្ដល់​ជូន​ការ​លក់​ក្នុង​តម្លៃ​ពិសេស និង​កាដូ​ជាច្រើន​ដូចជា ឆ្នាំង​អ៊ុត ស្រោម​ទូរសព្ទ ស្គ្រីន​ការពារ​អេក្រង់ ស៊ីម​លេខ​ពិសេស រួម​បញ្ចូល​អ៊ីនធឺណិត ៤៨GB សម្រាប់​ពេល ៦ខែ និង ​បង្វិល​កង​ឈ្នះ​រង្វាន់​ជា​ច្រើន​ដូចជា​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់ LG និង​រង្វាន់​ជា​ច្រើន​ទៀត

LG K10 មាន​លក្ខណៈ​សម្បត្តិ៖

  • CPU ប្រភេទ Octa-Core Processor ល្បឿន ១.៥GHz
  • RAM ទំហំ ២ GB
  • Memory ម៉ាស៊ីន​ទំហំ ១៦ GB អាច​បន្ថែមMemory Card ប្រភេទ MicroSD
  • ថ្ម​ទំហំ ២.៨០០ mAh ប្រើ​ស៊ីម 4G បាន
  • អេក្រង់ IPS ទំហំ ៥.៣ អ៊ីញ ហើយ​មាន​លក្ខណៈ​កោង ២.៥D
  • កាមេរ៉ា​ក្រោយ ១៣ និង​កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិច​សែល ដែល​អាច​ថត​រូប​បាន ១២០ ដឺក្រេ ជាមួយ​បច្ចេកវិជ្ជា Wide Angle Selfie Camera

LG K8 វិញ ក៏​មិន​ចាញ់ K10 ប៉ុន្មាន​ដែរ ដោយ​បំពាក់​ដូចជា៖

  • CPU Quad-Core Processor ល្បឿន ១.២៥ GHz
  • RAM ទំហំ ១.៥ GB
  • Memory ម៉ាស៊ីន​ទំហំ ១៦ GB អាច​បន្ថែមMemory Card ប្រភេទ MicroSD
  • ថ្ម​ទំហំ ២.៥០០mAh ជាមួយ​អេក្រង់​ទំហំ ៥.០ អ៊ីញ
  • កាមេរ៉ា​ក្រោយ ១៣ និង​កាមេរ៉ា​មុខ ៥ មេ​ហ្គា​ភិច​សែល

កម្មវិធី​ពិសេស​នេះ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​ទី៤-៧ ឧសភា ២០១៧ នៅ​ការិយាល័យ​កណ្ដាល Cellcard។ ព័ត៌មាន​បន្ថែម ចូល​ទៅ​វិបសាយ www.cellcard.com.kh ឬ​ទូរសព្ទ​ទៅ ០១២ ៨១២ ៨១២

ដោយ៖ វិទូ

អត្ថបទថ្មី