Huawei P10 និង P10 Plus ចេញលក់លើទីផ្សារក្នុងស្រុកជាផ្លូវការ
- 2017-05-05 10:44:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei P10 និង P10 Plus ចេញលក់លើទីផ្សារក្នុងស្រុកជាផ្លូវការ
ចន្លោះមិនឃើញ
បន្ទាប់ពីមានព័ត៌មានបែកធ្លាយជាច្រើនទាក់ទងនឹង Huawei P10 និង P10 Plus ដែលមានបំពាក់កាមេរ៉ាភ្លោះថែមទាំងភ្ជាប់ជាមួយបច្ចេកវិទ្យាថតរូបដូចកាមេរ៉ាអាជីពផងនោះ ឥឡូវមានលក់នៅលើទីផ្សារក្នុងស្រុកជាផ្លូវការ។
លោក អែម យុទ្ធូ នាយកទីផ្សារជាន់ខ្ពស់របស់ Huawei Android ស្មាតហ្វូនប្រចាំកម្ពុជាបានឲ្យដឹងថា កំពូលស្មាតហ្វូនកាមេរ៉ាភ្លោះមុខក្រោយ Lecia លក់ក្នុងតម្លៃ ៦១០ ដុល្លារសម្រាប់ P10 និងតម្លៃ ៦៩០ដុល្លារសម្រាប់ P10 Plus ហើយក៏ជាការឆ្លើយតបទៅនឹង តម្រូវការដ៏លើសលុបរបស់ប្រិយមិត្តដែលនិយមថត និងផ្តិតយករូបភាព បែបសិល្បៈ សខ្មៅ ផ្ទៃព្រាលបានផងដែរ។
Huawei ទាំងពីរម៉ូឌែលមានបំពាក់បច្ចេកវិទ្យាសាកថ្មឆាប់រហ័សបំផុត(Fast Charger) ដោយគ្រាន់តែសាកកន្លះម៉ោងប្រើបានពេញមួយថ្ងៃ បំពាក់មកជាមួយCPU ប្រភេទ HiSilicon Kirin 960 ល្បឿន Octa-core ភ្ជាប់ជាមួយល្បឿនអ៊ិនធើណិតរហូតដល់ 4.5G LTE មានស៊ីមពីរ ដែលអាចបន្ថែមម៉េម៉ូរី ខាងក្រៅរហូតដល់ 256GB។
ចំពោះបច្ចេកវិទ្យាកាមេរ៉ាភ្លោះនៅលើស្មាតហ្វូនទាំងនេះអាចថតរូបបែប Portrait បានស្អាត ផលិតរូបភាពបែបសខ្មៅ monochrome ស្រមោលពន្លឺ Bokeh រឺផ្ទៃព្រាល Depth of Field រឺ Wide Aperture ជាមួយបច្ចេកវិទ្យា Hybrid Zoom ដែលជំនួយពន្លឺពីរដ ក្នុងការថតរូប ច្បាស់ដិតគ្រប់ចំណុច ថតរូបពេលយប់ ឬកន្លែងខ្សោយពន្លឺ (Super Low Light) បានច្បាស់និងមានបច្ចេកវិទ្យាទប់លំនឹង (OIS) ផងដែរ។
លោក លី ស៊ុងវៃ (Li XiongWei) នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei នៅកម្ពុជាក៏បានលើកឡើងថា Huawei ពិតជាមានមោទនភាពដែលមានក្រុមហ៊ុនដៃគូរសហការ ម្ចាស់ហាង អ្នកចែកចាយបន្តល្អៗ ដែលជំរុញឲ្យមានអតិថិជនយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រផលិតផល Huawei ជាពិសេសស្មាតហ្វូននេះតែម្តង។ ជាមួយគ្នានេះដែរហួវៃរំពឹងទុកនិងជឿជាក់យ៉ាងមុតមុំាថា Huawei P10 & P10 Plus នឹងទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារកម្ពុជា។
បញ្ជាក់ថាកំពូលស្មាតហ្វូន Huawei P10 & P10 Plus ឆ្នាំ 2017 ត្រូវបានដាក់បង្ហាញជាផ្លូវការ នៅក្នុងកម្មវិធីពិពណ៌ទូរសព្ទពិភពលោកឆ្នាំ2017 (MWC) ទទួលបាន ២៣ពាន់រង្វាន់ថែមទៀត៕