Autumn Allen ដែល​អ្នក​ឃើញ​តាំង​ពី​កុមារ ឥឡូវ​ពេញ​ក្រមុំ​នៅ​តែ​ស្អាត​កប់

  • 2017-05-09 02:58:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ប្រហែល​ជា​នៅ​ចាំ​កុមារី Autumn Allen កូន​ខ្មែរ-អាមេរិកាំង ដែល​ធ្លាប់​បាន​ធ្វើ​ឲ្យ​មាន​ចាប់​អារម្មណ៍​ពេល​ដែល​នាង​តែង​បង្ហាញ​មុខ​ចម្រៀង​បទ​ចម្រៀង​ជា​ភាសា​ខ្មែរ ពិសេស​បទ​របស់ ឱក សុគន្ធ​កញ្ញា។

បន្ត​ពី​នោះ​មក នាង​រមែង​មាន​មុខ​ក្នុង​កម្មវិធី​សិល្បៈ​នានា។ ករណី​គួរ​ឲ្យ​កត់​សម្គាល់​មួយ គឺ​កើត​ឡើង​នា​ដើម​ឆ្នាំ ២០១៥ នា​ថ្ងៃ​ "ទិវា​អ្នក​ម្ដាយ" ដែល​នាង​ត្រូវ​បាន​ទូរទស្សន៍​ក្នុង​ស្រុក​មួយ​អញ្ជើញ​ឡើង​កម្មវិធី​អបអរ​បុណ្យ​ខាង​លើ ដោយ​ខាង​កម្មវិធី​ប្រាប់​ថា នាង​នឹង​បាន​ជួប​ជាមួយ​ម្ដាយ​ដែល​បែក​គ្នា​ជា​ច្រើន​ឆ្នាំ។

ប៉ុន្តែ​ម្ដាយ​ដែល​គេ​ប្រាប់​នោះ គឺ​ជា រ៉ូលីន ជា​អ្នក​ដើរ​តួ​ជំនួស​ទៅ​វិញ ធ្វើ​ឲ្យ​នាង​ខក​ចិត្ត ហើយ​ប្រិយមិត្ត​បាន​រិះគន់​កម្មវិធី មុន​ពេល​ភាគី​ទាំង​ពីរ​បាន​សម្រុះ​សម្រួល​គ្នា​វិញ។ បន្ត​មក​ទៀត នាង​បាន​បង្ហាញ​ខ្លួន​ចុង​ក្រោយ​មួយ ក្នុង​កម្មវិធី​ជួប​ជុំ​ជាមួយ​តារា​​សាំងហ្គាពួរ ដែល​រៀប​ចំ​ដោយ​ទូរទស្សន៍ PPCTV អំឡុង​ចុង​ឆ្នាំ ២០១៥។

ចាប់​តាំង​ពី​ពេល​នោះ​មក Autumn Allen បាន​បាត់​ខ្លួន​ឈឹង​ពី​សិល្បៈ មិន​ដឹង​ថា​បច្ចុប្បន្ន​នាង​នៅ​ក្នុង​ស្រុក ឬ​ប្រទេស​ណា និង​កំពុង​ធ្វើ​អ្វី​ឡើយ ខណៈ​ការ​ព្យាយាម​សាក​សួរ​នាង​តាម​រយៈ Chat មិន​ទាន់​ទទួល​ផ្លែ​ផ្កា ដោយ​នាង​បាន​ឃើញ ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប។

យ៉ាង​ណា​ក៏​ដោយ នៅ​លើ​បណ្ដាញ​សង្គម​របស់​នាង គេ​នៅ​ឃើញ​មាន​រូបភាព​នាង​ថ្មី​ខ្លះ​ៗ ត្រូវ​បាន​បង្ហោះ​ចែក​ជូន​អ្នក​គាំទ្រ​ទស្សនា ដែល​តាម​រយៈ​រូប​ភាព​តិច​តួច​នោះ បង្ហាញ​ថា ពេល​នេះ​នាង​ពេញ​ក្រមុំ​ហើយ ហើយ​សម្រស់​ក៏​រឹត​តែ​ស្អាត​ថែម​ទៀត​ផង។

Autumn Allen គឺ​ជា​កូន​ខ្មែរ-អាមេរិកាំង ដោយ​ម្ដាយ​ជា​ជន​ជាតិ​អាមេរិក ឪពុក​ជា​ជន​ខ្មែរ។ Autumn បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ជាមួយ​ឪពុក​តាំង​អាយុ ៦​ឆ្នាំ ឯ​ម្ដាយ​រស់​នៅ​សហរដ្ឋ​អាមេរិក។ កុមារី​រូប​នេះ ប្រាប់​សារព័ត៌មាន​ថា តាំង​ពី​បែក​ម្ដាយ​មក នាង​មិន​ដែល​បាន​ជួប​ម្ដាយ​ជា​ថ្មី​ទេ៕

រូបភាព៖ FB Autumn

អត្ថបទ៖ ទារិកា

អត្ថបទថ្មី