"ខូច​ចិត្ត​អាជីព"៖ បើ​គេ​បោះបង់​​យើង​ ហេតុ​អ្វី​យើង​បោះបង់​ខ្លួន​ឯង?

  • 2017-05-09 15:17:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្ងាច​មិញ​នៅ​រោង​ភាពយន្ត​ លេជេន ស្ទឹងមានជ័យ បាន​ដាក់​សម្ពោធរឿង​ "ខូច​ចិត្ត​អាជីព" ជា​ផ្លូវការ​ហើយ ដែល​រឿង​នេះ​និយាយ​​ពី​នារី​ម្នាក់​ដែល​បរាជ័យ​ស្នេហា​រហូត​ដល់​៥​ដង តែមិនបោះបង់ខ្លួនឯង។

រឿង "ខូច​ចិត្ត​អាជីព" និយាយ​ពី​​នារី​ម្នាក់​ដែល​បរាជ័យជាមួយ​រឿង​ស្នេហា​រហូត​៥​ដង ប៉ុន្តែ​​នាង​នៅ​តែ​ខិត​ខំ​តស៊ូ ទោះ​បី​គេ​អ្នក​ទាំង​៥​បោះ​បង់​ នាង​ក៏​ដោយ​តែ​នាង​មិន​ដែល​បោះ​បង់​ខ្លួន​ឯង​ម្ដង​ណា​ឡើយ។ អ្នក​និពន្ធ​លើក​ឡើង​ថា សម្រាប់​សាច់​រឿង​នេះ​គឺ​ចង់​លើក​ទឹក​ចិត្ត​​​ដល់​នារី​ទាំង​អស់​ដែល​ជួប​​វិបត្តិ​ស្នេហា ដោយ​ចង់​ឲ្យ​ពួក​គេ​គិត​ថា ការ​បាត់​បង់​​ស្នេហា​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​ស្រលាញ់​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន។ បើ​ពេល​វេលា​សក្ដិសម​ណា​មួយ​មក​ដល់​​​គឺ​គង់​តែ​មាន​មនុស្ស​ល្អ​ម្នាក់​ចូល​មក​ក្នុង​ជីវិត​យើង​នោះ​ទេ។

​​​​រឿង "ខូច​ចិត្ត​អាជីព" នឹង​ចាក់​បញ្ចាំង​នៅ​តាម​បណ្ដា​រោងភាពយន្ត​ទំនើប​ក្នុង​ប្រទេស​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​១២ ខាង​មុខ​នេះ​ហើយ៕

ចុចអាន៖ ខូច​ចិត្ត​អាជីព ភាពយន្ត​ផ្អែម​ល្ហែម​សម្ពោធ​ល្ងាច​នេះ​ហើយ

អត្ថបទ៖ Samedy