ទេព ឡុង​រចនា ​៖ គ្រូ​ល្អ​មិន​ត្រូវ​ព្រួយបារម្ភ​នៅ​ពេល​ដៃ​គូ​កំពុង​នាំមុខ

  • 2017-05-11 02:07:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​លោក ទេព ឡុង​រចនា គ្រូ​បង្វឹក​​ក្រុម​បាល់ទាត់​ក្រសួង​ការពារ​ជាតិ​បាន​បញ្ចេញ​ទស្សនៈ​ថា ក្នុង​នាម​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់​មិន​ត្រូវ​មាន​ការ​ព្រួយបារម្ភ​ឡើយ នៅ​ពេល​ដៃ​គូ​​កំពុង​ធ្វើ​ការ​នាំ​មុខ ដែល​នេះ​ជា​ការ​តាំង​អារម្មណ៍​ឲ្យ​បាន​ល្អ​ ដើម្បី​កែប្រែ​ស្ថានការណ៍​ក្នុង​ក្រុម។

លោក ទេព ឡុង​រចនា

ឆ្លើយ​សំនួរ​អ្នក​សារព័ត៌មាន​ដែល​​បាន​សួ​ថា ​លោក​មាន​ការ​ព្រួយបារម្ភ​ទេ នៅ​ពេល​ដៃ​គូ​កំពុង​ធ្វើ​ការ​នាំ​មុខ។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ចំណុច​ពិសេស​នេះ​ហើយ​ដែល​លោក​តែង​គិត ក្នុង​នាម​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់​មិន​ត្រូវ​មាន​ការ​ព្រួយបារម្ភ​នៅ​ពេល​ដៃ​គូ​នាំ​មុខ​ឡើយ ​លើស​ពី​នេះ​ត្រូវ​រិះរក​​មធ្យោបាយ​កែខៃ​ចំណុច​ខ្វះខាត​ឲ្យ​មក​ជា​ល្អ។

​លោក​បន្ថែម​ថា ចំណុច​ពិសេស​មួយ​គឺ​ត្រូវ​រក​ឲ្យ​ឃើញ​ថា ​មូលហេតុ​​​ដៃ​គូ​អាច​ទាត់​បញ្ចូល​ទី​ក្រុម​របស់​ខ្លួន​ ហើយ​រៀបចំ​របៀប​លេង​​ថ្មី​មួយ​បំបាត់​ចំណុច​អវិជ្ជមាន​ទាំង​នោះ។ គ្រូ​ល្អ​​​ម្នាក់​ត្រូវ​ស្គាល់​សមត្ថភាព​ក្នុង​​ក្រុម​របស់​​ខ្លួន​ ស្គាល់​​ពី​យុទ្ធសាស្ត្រ​បំបែក​ក្បួន​លេង​របស់​ដៃគូ​ និង​ត្រូវ​ចេះ​លើក​ទឹក​ចិត្ត​កូន​ក្រុម​ឲ្យ​មាន​ឆន្ទៈ​ចង់​ឈ្នះ​ជាដើម​។

​លោក ទេព ឡុង​រចនា ជា​គ្រូ​បង្វឹក​កម្រិត A-License ​ដែល​ធ្លាប់​មាន​បទ​ពិសោធបង្ហាត់​ក្រុម​បាល់ទាត់ច្រើន​ឆ្នាំម្នាក់ ​ហើយ​លោក​ក៏​ជា​គ្រូ​បង្ហាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ក្រោម​អាយុ​១៤​ឆ្នាំ​ផង​ដែរ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី