តើ​វេស្ទើន ​​ល្អ​រដូវ​កាល​នេះ​ព្រោះ​កត្តា​ទាំង​នេះ​ឬ ?

  • 2017-05-11 02:51:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ស៊ុម វណ្ណា គ្រូ​បង្វឹក​ក្រុម​វេស្ទើន​ភ្នំពេញ​បង្ហើប​កត្តា​​​មួយ​ចំនួន ដែល​អាច​ឲ្យ​ក្លឹប​របស់​ខ្លួន​មាន​ទម្រង់​លេង​ល្អ​គិត​ត្រឹម​១០ សប្ដាហ៍​​កន្លង​មក​នៃ​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា។

១-​ឆន្ទៈ​ក្រុម

២-​ការ​រៀបចំ​ ការហ្វឹកហាត់

៣-​ការ​គ្រប់គ្រង​ក្រុម

៤-​ការ​ថែ​ទាំ​កីឡាករ

៥-​ការ​លើក​ទឹកចិត្ត

៦-​ទាំង​អស់​គ្នា​វេស្ទើន​តែមួយ

៧-ថ្នាក់​ដឹកនាំ​មាន​ការ​លើក​ទឹកចិត្ត

លោក ស៊ុម វណ្ណា

​​វេស្ទើន​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​ការកត់សម្គាល់​​ក្រោយ​ក្លឹប​នេះ​ផ្ដួល​ក្រុម​ខ្លាំង​មួយ​ចំនួន ដូច​ជា​យក​ឈ្នះ​​ទ័ព ៣-២ នៅ​ក្រៅ​ដី​ និង​យក​ឈ្នះ​ភ្នំពេញ​ក្រោន​ជា​ក្រុម​ខ្លាំង​ ៣-១ នៅ​ក្រៅ​ដី​ជា​ដើម។ ​ទាក់​ទង​នឹង​ការ​រៀប​ចំ​លោក ស៊ុម វណ្ណា បាន​ឲ្យ​ដឹង​ថា ​ក្រុម​របស់​ខ្លួន​មាន​ការ​រៀប​ចំ​ល្អ​ប្រសើរ​មួយ​​ ទាក់​ទង​ការ​ថែទាំ​កីឡាករ​ជា​ដើម​រួម​ទាំង​កត្តា​សំខាន់​ៗ​មួយ​ចំនួន​នៅ​ខាង​លើ​​។

​ប្រកួត​បន្ទាប់​ក្នុង​លីគ​កំពូល​កម្ពុជា​ក្រុម​នេះ​ នឹង​ត្រូវ​តទល់​ជា​មួយ​ក្រុម Cambodian Tiger ​នៅ​ទឹក​ដី​ខេត្ត​សៀមរាប​វេលា​ម៉ោង ៣:០០ នាទី​​ ដែល​ជា​ការ​ប្រកួត​សប្ដាហ៍​ទី​១១៕

ក្រុម​វេស្ទើន

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម
អត្ថបទថ្មី