Scoopy i ម៉ូដែល​ថ្មី​មួយ​ទៀតទើប​នាំ​មក​លក់​ ​ដឹង​​តម្លៃ​​ប៉ុន្មាន​អត់?(វីដេអូ)

  • 2017-05-12 03:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Scoopy i ស៊េរី​ថ្មី​មួយ​​ម៉ូដែល​ទៀត ទើប​ត្រូវបាន​គេ​នាំ​ចូល​​​មក​លក់​ក្រៅ​ផ្លូវ​ការ​​​ដែល​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​​ពី​ទីផ្សារ​អ្នក​ប្រើប្រាស់​។

កុង​ទ័រ​អេឡិចត្រូនិច

ម្ចាស់​ហាង​ម៉ូតូ​មួយ​កន្លែង​​នៅ​ម្ដុំ​គិរីរម្យ​ បាន​ឲ្យ​ដឹង​ថា Scoopy-i ស៊េរី​ឆ្នាំ ២០១៧ ម៉ូឌែល Club12 ​ហាង​លោក​ទើប​​នាំ​​​មក​លក់​ក្រៅ​ផ្លូវការ​ដែល​​ដាក់​លក់​ក្នុង​**តម្លៃ ២៤០០ដុល្លារ​។**

លោក​ថា Scoopy-i ម៉ូដែល​ថ្មី​នេះ​​មាន​ពណ៍​ខៀវ​ ពណ៍​ខ្មៅ និង​ពណ៍​ក្រហម​​​ និង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​គួរ​សម​​​ពី​អ្នក​ប្រើប្រាស់។

កន្លែង​ចាក់​សោរ​

កាល​ពី​ដើម​ខែ​មេសា ក្រុមហ៊ុន Honda បាន​នាំ​ចូល​ជា​ផ្លូវការ​ Scoopy ពីរ​ម៉ូដែល​គឺ​ Scoopy Urban team ប្រភេទ​តែម​ក្រដាស​ស៊េរី ២០១៧ និង Scoopy Prestige ប្រភេទ​តែ​ម​ដែកស៊េរី ២០១៧។

ចុច​អាន៖ ឆ្ងល់​ទេហេតុអ្វី​បាន​ម៉ូតូ Scoopy ឈ្មោះ​ដូច​គ្នា​ តែ​​តម្លៃ​ខុស​គ្នា?

តែម​និង​ស្តុប​ខាង​ក្រោយ

+លក្ខណៈ​បច្ចេកទេស​របស់​ Scoopy-i (Club 12)ស៊េឆ្នាំ ២០១៧៖

  • ម៉ាស៊ីន ៖ PGM-Fi បញ្ចុះ​កម្ដៅ​ដោយ​​ខ្យល់
  • កម្លាំង ៖ ១០៨,២ សេសេ
  • ទំហំ​ (ទទឹង x បណ្ដោយ x កម្ពស់) ៖ ៦៨៦ x ១ ៨៥៦ x ១ ០៥៩ ម.ម
  • ប្រវែង​ពី​កង់​មុខ​ទៅ​ក្រោយ ៖ ១ ២៥៦ ម.ម
  • ចំណុះ​ប្រេង ៖ ៤ លីត្រ
  • ទម្ងន់ ៖ ៩៨ គីឡូក្រាម
  • ហ្វ្រាំង​មុខ ៖ ហ្វ្រាំង​ថាស
  • ហ្វ្រាំង​ក្រោយ ៖ ហ្វ្រាំង​​ស្បែក៕
កន្លែង​សាក​ភ្លើង​ទូរសព្ទ​

ចុច​អាន៖

អត្ថបទ៖ រក្សា