គួរឲ្យសោកស្ដាយ ព្រឹទ្ធាចារ្យគុនខ្មែរ ជ័យ ប៊ុនឈឿ បាត់បង់ជីវិតទៅហើយ
- 2017-05-11 23:53:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសោកស្ដាយ ព្រឹទ្ធាចារ្យគុនខ្មែរ ជ័យ ប៊ុនឈឿ បាត់បង់ជីវិតទៅហើយ
ចន្លោះមិនឃើញ
បន្ទាប់ពីតស៊ូនឹងជរាភាព ពិសេសជំងឺរុំារ៉ៃជាច្រើនឆ្នាំ លោក គ្រូ ជ័យ ប៊ុនឈឿ បានបាត់បង់ជីវិតទៅហើយនៅវេលាទៀបភ្លឺថ្ងៃទី១២ ឧសភា ២០១៧ នេះ។ នេះបើតាមឌីជេអាចារ្យធំ។
ឌីជេអាចារ្យធំ ដែលបានទៅដល់គេហដ្ឋានរបស់លោកបានសរសេរលើហ្វេសប៊ុកមុននេះថា ""លោកគ្រូទៅចោលកូនខ្មែរម្នាក់ទៀតហើយ?" ព្រឹទ្ធាចារ្យប្រដាល់សេរីបុរាណខ្មែរ ជ័យ-ប៊ុនឈឿ បានទទួលមរណភាពហើយ វេលាម៉ោង ៣:១៥នាទី ទៀបភ្លឺ ថ្ងៃទី ១២ ឧសភា ២០១៧ នៅផ្ទះឯស្រុកកំណើត ក្រុងបាត់ដំបង ។មើលរូបភាពកូនៗគេងអោបសព ពិតជាមហាស្រណោះណាស់"៕