ដំណឹង​រីករាយ! ​​ហុង ផេង​ នឹង​​វិល​ចូល​ទី​លាន ​ជួយ​​បឹង​កេត​​វិញ​ចុង​ខែ​នេះ

  • 2017-05-12 03:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​​កណ្ដាល​ឆ្នើម​របស់​បឹង​កេត​​​ ហុង ហេង នឹង​អាច​ត្រឡប់​​ពី​​របួស​ដាច់​​សរសៃ​ពួរ​​ជើង​មក​ជួយ​ក្រុម​វិញ​នា​ការ​ប្រកួត​លីគ​​កំពូល​កម្ពុជា​ជើង​ទី​២ ​នៅ​ចុង​ខែ​នេះ​ហើយ។

ហុង ផេង (លេខ ២៥ )

​បើ​តាម​ការ​បញ្ជាក់​របស់​​លោក បែ មករា អ្នក​ចាត់​ការ​ទូទៅ​បឹង​កេត​​ឲ្យ​ដឹង​ថា ខ្សែ​ការពារ​ ហុង ផេង បាន​ជាសះស្បើយ​វិញ​ហើយ។ ប៉ុន្តែ​មិន​ទាន់ ១០០ % លោក​​​មើល​ឃើញ​ថា ហុង​ ផេង នឹង​អាច​មក​ជួយ​ក្រុម​វិញ​នា​ចុង​ខែ​នេះ​ពោល​គឺ​ការ​ប្រកួត​ជើង​ទី​២ នៃ​លីគ​កំពូល​កម្ពុជា។

​លោក​បន្ថែម​ថា ​ទោះ​បាន​ជា​ពី​របួស​​វិញ​មែន ​ក៏​កីឡាករ​រូប​នេះ​មិន​ទាន់​អាច​មាន​ស្ថានភាព​កម្លាំង​ដូច​ដើម​វិញ​ដែរ គឺ​ត្រូវ​ការ​ហ្វឹកហាត់​កម្លាំង​ពីរ​ឬ​បី​សប្ដាហ៍​ទៀត​ទើប​អាច​ប្រសើរ​ឡើង​វិញ​ទាំង​ស្រុង​បាន។ ងាក​​ទៅ​កាន់​សំនួរ​ពាក់ព័ន្ធ​គ្រូ​បង្វឹក​ថ្មី​លោក​បញ្ជាក់​ថា ក្លឹប​បឹង​កេត​មិន​ទាន់​កំណត់​ថា យក​គ្រូ​បរទេស​ឬ​កម្ពុជា​ឡើយ ​ហើយ​ពេល​វេលា​តែង​តាំង​គ្រូ​ថ្មី​ក៏​មិន​ទាន់​កំណត់​បាន​ដូច​គ្នា​គឺ​ត្រូវ​រង់​ចាំ​មួយ​រយៈ​សិន។

​​​បឹង​កេត នឹង​ប៉ះ​ភ្នំពេញ​ក្រោន​នា​ការ​ប្រកួត​បើក​ឆាក​ជើង​ទី​២ នា​ថ្ងៃ​ទី​២៧ ខែ​ឧសភា វេលា​ម៉ោង ៦:០០ ល្ងាច​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ដោយឡែក​ ហុង​ ផេង បាន​រង​របួស​ដាច់​សរសៃពួរ​ជើង​កាល​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១៦ ។ ខណៈ​ដែល​បច្ចុប្បន្ន​បឹង​កេត​​បាន​ចេញ​ផ្លូវ​គ្នា​ជា​មួយ​គ្រូ​បង្វឹក​​លោក John McGlynn ​ ដោយ​លើក​លោក សុជាតិ ​គ្រូ​ជំនួយ​ឡើង​កាន់​តំណែង​បណ្ដោះ​អាសន្ន៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​