តោះ​! លេង​​​​រចនា​​ប្រអប់​​ភីហ្សា​​នេះ​សប្បាយ​​ហើយ​​​​អាច​​ឈ្នះ​​រង្វាន់យ៉ាង​ឡូយ​ទៀត​

  • 2017-05-12 04:41:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន​ភីហ្សា​ដូមីណូ បាន​រៀប​ចំ​ការ​ប្រកួត​ប្រជែង​រចនា​ប្រអប់​ភីហ្សា​ដូមីណូ ដែល​អ្នក​ឈ្នះ​ទាំង​អស់​នឹង​ទទួល​បាន​រង្វាន់​សរុប​ជា​ទឹក​ប្រាក់ ១០ លាន​រៀល។

នេះ​ជា​ឱកាស​ពិសេស​ និង​រំជើប​រំជួល​​បំផុត​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ការ​ច្នៃ​ប្រឌិត​ថ្មីៗ គូរ​រូប​ស្អាតៗ ​ ឬ អ្នក​ដែល​មាន​ទេព​កោសល្យ​ខាង​សិល្បៈ​រចនា តែ​មិន​ធ្លាប់​មាន​ឱកាស​បាន​បញ្ចេញ​ស្នាដៃ​។

ប្រញាប់​ឡើង! អ្នកឈ្នះនឹង​ទទួល​បាន​រង្វាន់​​​​​​ដូច​ត​ទៅ ៖

  • ជ័យ​លាភី​លេខ ១ ៖ ៦,០០០,០០០ រៀល
  • ជ័យ​លាភី​លេខ ២ ៖ ២,៨០០,០០០ រៀល
  • ជ័យ​លាភី​លេខ ៣ ៖ ១,២០០,០០០ រៀល

កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត៖ ចាប់​ពី​ថ្ងៃទី ៥ ដល់ ២២ ឧសភា ២០១៧ ពី​ម៉ោង ១០ ព្រឹក រហូត​ដល់ ១០ យប់

លក្ខ​ខណ្ឌ​ចូល​រួម៖

  • ជន​ជាតិ​ខ្មែរ ដោយ​មិន​ប្រកាន់​អាយុ ភេទ
  • អាច​ចូល​រួម​ជា​ក្រុម ឬ​ឯក​ជន
  • រចនា​បថ​ផ្សេង​ៗត្រូវ​គូស​ដោយ​ដៃ

ដំណាក់​កាល ១ ៖ -សូម​មក​ទទួល​យក​ប្រអប់​ភីហ្សា​ដូមីណូ​សម្រាប់​ការ​ប្រកួត​នៅ​គ្រប់​សាខា​របស់​ Domino's Pizza ។

ដំណាក់​កាល​ ២ ៖

  • រាល់​ស្នា​ដៃ​ត្រូវ​ប្រមូល​ត្រលប់​មក​វិញ​ត្រឹម ​ថ្ងៃ​ទី ២២ ឧសភា ២០១៧

ដំណាក់​កាល ៣ ៖

  • ប្រកាស​លទ្ធផល​នៃ​ការ​ប្រកួត​ជុំ​ទី១ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ ថ្ងៃ​ទី ២៣ ឧសភា ២០១៧

ដំណាក់​កាល ៤ ៖

  • សម្រាប់​អ្នក​ជាប់​នៅ​ជុំ​ទី ១ ពិន្ទុ ៥០% នឹង​ទទួល​បាន​ពី​ការ Vote នៅ​ហ្វេស​បុក​ផេក​របស់​យើង ចាប់​ពី​ថ្ងៃទី ២៣ រហូត​ដល់​ថ្ងៃទី ៣០ ឧសភា ២០១៧

ដំណាក់​កាល ៥ ៖

  • ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ​នៅ ​ថ្ងៃ​ទី ៣១ ឧសភា ២០១៧

សម្រាប់​​ព័ត៌មាន​បន្ថែម សូម​ទូរសព្ទ​លេខ​ ០៩៣ ៣០៩ ៣៣៣ រៀង​រាល់​ម៉ោង​ធ្វើការ ឬ ចូល​ទៅ ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​ភីហ្សា​ដូមីណូ Domino's Pizza Cambodia

#MYDOMINOSBOX #makecambodiaproud #DominosPizzaCambodia

អត្ថបទ៖ លីដា