មាន​រឿង​អី​កើត​ឡើង Super Star រ៉ាំបូ​ និង​ ឈិន​ ឡុង​ ចាប់​ដៃ​គ្នាវ៉ៃ​តប់​ និង​បាញ់​ប្រហារ

  • 2017-05-12 07:21:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ខ្លាំង​ចាស់​ៗគឺ​លោក Jackie Chan និង​លោក Sylvester Stallone និង​ចូល​រួម​ថត​រឿង​ជាមួយ​គ្នា​ដែល​មាន​ចំណង​ជើង​ថា​ "Ex-Baghdad នេះ​បើ​តាម​​ប្រ​ភព​ពី​សារព័ត៌មាន​ Deadline។

រឿង​នេះ​នឹង​ត្រូវ​ដឹក​នាំ​ដោយ​លោក Scott Waugh ដែល​ធ្លាប់​ដឹង​នាំ​រឿង 6 Below​ និង​រឿង Need for Speed)។ ដោយ​ចំណាយ​ទុន​អស់​ ៨០លាន​ដុល្លារ​ នេះ​គឺ​រឿង​ដ៏​ធំ​មួយ​ក្នុង​​ប្រទេស​ចិន​បើ​គិត​ពី​តម្លៃ​ទុន​ផលិត។ រឿង​​ Ex-Baghdad នេះ​ផង​ដែរ​នឹង​ផលិត​ដោយ​លោក ឈិន​ ឡុង​ ជាមួយ​នឹង​ដៃគូ​របស់​លោក​ SR Media គឺ​លោក QI jianhong និង​លោក Esmond Ren។ អ្នក​ដែល​សរសេរ​ប៉ារ៉ូល​​(Screenplay) គឺ​ដោយ​លោក Arash Amel។

លោក Sylvester Stallone
លោក Jackie Chan

ចំពោះ​សាច់​រឿង​នេះ​វិញ​គឺ​នឹង​និយាយ​អំពី រោងចក្រ​ចម្រាញ់​ប្រេង​កាត​របស់​ចិន ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់​ត្រូវ​បាន​គេ​វាយ​ប្រហារ។ ដូច្នេះ​លោក​​ ឈិន ឡុង​ នឹង​សម្ដែង​ជា​តួអង្គ​ទាហាន​ឯកជន​ ដែល​ត្រូវ​គេ​ចាត់​ទៅ​ដើម្បី​ជួយ​កម្មករ​ដែល​នៅ​រោង​ចក្រ​នោះ​ឲ្យ​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព​។ ក្នុង​បេសកកម្ម​ តួអង្គ​នេះ​នឹង​ដឹង​ពី​បំណង​ច្បាស់​លាស់​របស់​អ្នក​វាយ​ប្រហារ​ ដែល​ចង់​បាន​ទ្រព្យ​សម្បត្តិ​ពី​​ប្រេង​កាត​។ បន្ទាប់​មក​លោក​ក៏​ជួប​នឹង​ទាហាន​អាមេរិក​ដែល​សម្ដែង​ដោយ​តួ​រ៉ាំ​បូ ហើយ​ក៏​រួម​ដៃ​គ្នា​ដើម្បី​បញ្ឈប់​សកម្មភាព​របស់​ពួក​អ្នក​​វាយ​ប្រហារ​ទាំង​នោះ។

ចំពោះ​ឯ​កាល​បរិច្ឆេទ​នៃ​ការ​ដាក់​បញ្ចាំង​វិញ​គឺ​មិន​ទាន់​ដឹង​ទេ​នៅ​ពេល​នេះ៕

ប្រភព៖ Comingsoon   ប្រែ​សម្រួល៖ ធារ៉ូ