ទើបតែរៀនឆ្នាំទី៣ តែមានសមត្ថភាពក្លាយជា CEO ក្រុមហ៊ុនសាងសង់ទីលានកីឡា
- 2017-05-12 07:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបតែរៀនឆ្នាំទី៣ តែមានសមត្ថភាពក្លាយជា CEO ក្រុមហ៊ុនសាងសង់ទីលានកីឡា
ចន្លោះមិនឃើញ
ជានិស្សិតឆ្នាំទី៣ ផ្នែក Fashion Design កញ្ញា អោកចាន់ សេរីរ័ត្ន បែរជាមានចំណូលចិត្តខាងការងាររបស់ឪពុកខាងវិស័យសាងសង់ទីលានកីឡា រហូតក្លាយជានាយកប្រតិបត្តិវ័យក្មេងមួយរូប ទទួលតំណែងបន្តពីលោកឪពុកជាស្ថាបនិកក្រុមហ៊ុន Camfield Trading CO., LTD.
បច្ចុប្បន្ននាងទទួលខុសត្រូវអភិវឌ្ឍន៍ សេវាកម្មចម្បងរបស់ក្រុមហ៊ុន សាងសង់ទីលានកីឡាគ្រប់ប្រភេទដូចជា ទីលានបាល់ទាត់ ហ្វូតសាល បាល់ទះ បាល់បោះ បំពាក់គ្រឿងអគ្គិសនី និងស្មៅក្នុងទីលានដែលមានគុណភាពស្តង់ដារអន្តរជាតិខ្ពស់ ផ្តល់ផាសុកភាព។
ស្ថិតក្នុងបទពិសោធន៍ការងារដ៏ក្មេងខ្ចី តែត្រូវប្រឈមមុខនឹងអតិថិជន និងការគ្រប់គ្រងបុគ្គលិកផ្នែកបច្ចេទេស តើCEO វ័យជាង២០ឆ្នាំរូបនេះនឹងដោះស្រាយដោយវិធីណា?
តាមដានការសម្ភាសន៍ទាំងស្រុងជាមួយ ៣០ដេលី Coffee Time៖