សុវត្ថិភាព​ដែរទេ បើខ្ញុំ​ចង់​រួមភេទ​ក្នុង​ពេល​មក​រដូវ​?

  • 2017-05-15 10:00:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​រួមភេទ​ក្នុងពេលដែល​ស្ត្រី​មក​រដូវ​ប្រហែលជា​អាច​ធ្វើឲ្យ​អស់​អារម្មណ៍បាន​។ នេះ​ដោយសារ​តែ វា​បង្ក​លក្ខណៈ​ប្រឡូកប្រឡាក់​ច្រើន​ដោយសារតែ​ឈាម​រដូវ​។ ជាមួយគ្នានេះដែរ ការ​ដែល​រួម​ភេទ​ក្នុង​ពេល​មក​រដូវ​អាច​នឹង​ជួយ​ការពារ​មិន​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​បានដែរ​។ ប៉ុន្តែ​វា​អាច​នឹង​បង្ក​ជា​បញ្ហា​ជំងឺឆ្លង​ផ្សេងៗ​ទៀត​ទៅ​វិញ​ទេ​។

​ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ​ប្រហែល​ជា​មិនមែន​ជា​រឿង​ដែល​មនុស្ស​ភាគច្រើន​ចូលចិត្ត​ធ្វើ​នោះ​ទេ​។ ខណៈពេល​ដែល​វា​បង្ក​ភាព​ប្រឡូកប្រឡាក់​បន្តិច​មែន ប៉ុន្តែ​មិន​មាន​ហេតុផល​ពិតប្រាកដ​ណាមួយ​ដែល​ត្រូវ​ត​មការ​រួមភេទ​ក្នុង​ពេល​នេះ​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​រួមភេទ​ក្នុង​ពេល​មក​រដូវ​មាន​អត្ថប្រយោជន៍​របស់​វា​ច្រើន​។ ករណី​ដែល​អ្នក​មក​រដូវ នោះ​ចំណង់​ផ្លូវភេទ​នឹង​កើន​ឡើង​ខ្លាំង ជាពិសេស​នៅ​ថ្ងៃ​ទី​បី​នៃ​ការធ្លាក់​ឈាមរដូវ​តែម្តង​។ នេះ​ដោយសារ​តែ​បម្រែបម្រួល​អ័រម៉ូន រហូត​ដល់​កើន​ចំណង់​ផ្លូវភេទ​ខ្លាំង​តែ​ម្តង​។

ការ​រួមភេទ​នៅពេលនេះ នឹង​ជួយ​បង្កើន​ចំនួន​អ័រម៉ូន​អុក​ស៊ី​តូ​ស៊ីន​ក្នុង​ឈាម ដែល​អាច​ជួយ​បំបាត់​អា​ការៈបាក់​ទឹកចិត្ត និង​ការឈឺចាប់​ផ្សេងៗ​ក្នុង​ពេល​មក​រដូវ​បាន​។ ការ​កន្ត្រាក់​របស់​ស្បូន និង​ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ ក៏​មានន័យថា រាងកាយ​អាច​បញ្ចេញ​កំណក​ឈាម និង​ជាលិកា​ឈាមរដូវ​មក​ក្រៅ​លឿន​ជាង​មុន ហើយ​ក៏​ជួយ​ឲ្យ​ការធ្លាក់​ឈាមរដូវ​មាន​រយៈពេល​កាន់តែ​ខ្លី​ជាង​មុន​ទៀត​។ ​ យ៉ាងណាមិញ មាន​រឿង​មួយ​ដែល​អ្នក​គួរ​ចងចាំ នោះ​គឺ​ការ​ប្រឈម​នឹង​ជំងឺ​កាមរោគ​មាន​លក្ខណៈ​ខ្ពស់​ណាស់​ក្នុង​ពេល​រួមភេទ​ក្នុង​ពេល​មក​រដូវ​។ មួយវិញទៀត មាត់ស្បូន​របស់​ស្ត្រី​ក៏​ចាប់ផ្តើម​បើក​ធំ​បន្តិច​ក្នុង​ពេល​មក​រដូវ ដែល​វា​ជា​ហេតុ​នាំ​ឲ្យ​អ្នក​ទាំង​ពីរ​អាច​ឆ្លង​ជំងឺ​ដែល​ឆ្លង​តាម​ឈាម បាន​យ៉ាងខ្ពស់ ជាពិសេស​ជំងឺ​រលាក​ថ្លើម ឬ​ជំងឺ​អេដស៍​តែម្តង​។

ការប្រុងប្រយ័ត្ន​នៅពេល​ព្យាយាម​រួមភេទ​ក្នុង​ពេល​មក​រដូវ​

​បើសិន​ជា​អ្នក​ចង់​សាកល្បង​រួមភេទ​ក្នុង​ពេល​មក​រដូវ ចូរ​ធ្វើ​ការប្រុងប្រយ័ត្ន​នូវ​រឿង​មួយចំនួន​ផង​ដើម្បី​ការពារ​ដៃគូ និង​ខ្លួនឯង​កុំឲ្យ​ឆ្លង​ជំងឺ​កាមរោគ ជំងឺអេដស៍ ឬ​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ដូចខាងក្រោម​នេះ​៖

-​ផ្លាស់ប្តូរ​សម្លី​អនាម័យ​ជា​ញឹកញាប់​ដើម្បី​បង្ការ​ការ​កក​បាក់តេរី ឬ​មេរោគ​ក្នុង​ឈាមរដូវ ជាពិសេស​បើសិនជា​អ្នក​មាន​គម្រោង​រួមភេទ​មែន​។​

-​ចូរ​ងូតទឹក​សម្អាតខ្លួន​ឲ្យ​ស្អាត​សិន​មុនពេល​ចាប់ផ្តើម​ប្រលូកប្រឡាក់​នៅ​ម្តុំ​ខាងក្រោម​ហ្នឹង​

-​ប្រើ​ទឹករំអិល​ឲ្យបាន​គ្រប់គ្រាន់​មុនពេល​រួមភេទ និង​ទៅ​នោម​ភ្លាម​ក្រោយ​ពី​រួមភេទ​រួច​ដើម្បី​បញ្ចេញ​បាក់តេរី​ពី​ក្នុង​ប្លោកនោម​ឲ្យអស់​

-​ចូរ​អនុវត្ត​ក្បាច់​រួមភេទ​តែ​មួយ​គឺ ក្បាច់​ម៉ែ​ចែក​ឲ្យ ដោយ​ខាង​ប្រុស​ក្រាប​ពីលើ​ខាង​ស្រី ដើម្បី​កាត់បន្ថយ​ភាព​ប្រឡូកប្រឡាក់​៕

ផ្ដល់សិទ្ធិ៖ Health.com.kh

អត្ថបទថ្មី