មិនធម្មតាទេ! រាំ​បូ​ បង្ហាត់​កូន​ស្រី​ឲ្យ​ហាត់​ប្រាណ​​តាំង​ពី​អាយ​៤​ឆ្នាំ

  • 2017-05-17 02:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​កូន​ស្រី​ទាំង​៣​រូប​របស់​តារា​សម្ដែង​ជើង​ចាស់ Sylvester Stallone ឫ​ក៏​យើង​ហៅ​ថា​រាំបូ បាន​ប្រាប់​កាសែត​អន​ឡាញ​​ Harper's Bazaar Australia ថា​ពួក​គេ​ត្រូវ​ឪពុក​ខ្លួន​ហ្វឹក​ហាត់​ឲ្យ​អាវង់​និង​រត់​តាំង​ពី​អាយុ​៤​ឆ្នាំ​មក​ម្ល៉េះ​ដើម្បី​កុំ​ឲ្យ​វ៉ៃ​ចាញ់​ប្រុស។

កូន​ស្រី​ទាំង​៣​រូប​នោះ​រួម​មាន​ Sophia អាយុ​ ២០ឆ្នាំ Sistene អាយុ​ ១៨ឆ្នាំ និង Scarlet អាយុ​ ១៤ឆ្នាំ។ ពួក​គេ​ទាំង​បី​នាក់​នេះ​ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ច្រើន​ដោយ​បាន​ទៅ​ចូល​រួម​កម្ម​វិធី​ប្រគល់​ពាន​រង្វាន់​ Golden Globes ជាមួយ​ឪពុក​របស់​ខ្លួន​ ដោយ​ត្រូវ​បាន​គេ​ឲ្យ​ធ្វើ​ជា​​ Miss Golden Globes ទៀត​ផង​។

ដោយ​សារ​តែ​ឪពុក​របស់​ពួក​គេ​ជា​តារា​ជើង​ចាស់​ និង​កម្លាំង​ខ្លាំង​អីចឹង​ពួក​គេ​ក៏​មិន​អន់​ដែរ។​ Sistene​ បាន​ប្រាប់​ថា៖ "​តាំង​តែ​ពី​អាយុ៤​ឆ្នាំ​ ឪពុក​របស់​ពួក​យើង​បាន​បង្ហាត់​បង្រៀន​ពួក​យើង​ឲ្យ​កាន់​តែ​ខ្លាំង​​​ដូច​ជា​រត់​ឲ្យ​លឿន លោត​ឲ្យ​បាន​ឆ្ងាយ​ជាដើម​តាំង​ពី​រៀន​ថ្នាក់​បឋម។ ពួក​យើង​គឺ​ខ្លាំង​និង​រឹង​មាំ​តាំង​ពី​ក្មេង​មក​ម្ល៉េះ។"

Sistene Stallone

Sistene បន្ត​ទៀត​ថា៖ "រាល់​ព្រឹក​យើង​ត្រូវ​តែ​អា​វង់​យ៉ាង​ហោច​ណាស់ ២៤ដង​ ព្រម​ទាំង​ហាត់​ប្រាណ​តាម​របៀប​ផ្សេងៗ​ទៀត​។ ឪពុក​ខ្ញុំ​ពេញ​ចិត្ត​ដែល​ពួក​យើង​មិន​មែន​ជា​ប្រុស​ ប៉ុន្តែ​យើង​ខ្លាំង​អាច​បំបាក់​ប្រុសៗ​បាន។ ខ្ញុំ​សប្បាយ​ចិត្ត​ដែល​ខ្ញុំ​អាច​វ៉ៃ​ឈ្នះ​ប្រុសៗ​មួយ​ចំនួន​ធំ វា​ធ្វើ​ឲ្យ​ខ្ញុំ​មា​ន​អារម្មណ៍​ល្អ​ខ្លាំង​ណាស់"៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ