ទីបំផុត! ម្ចាស់​ពុម្ព​អក្សរ​ខ្មែរ​អាក្បាលធំ មានអ្នក​ទិញ​សិទ្ធិ​ប្រើប្រាស់​ត្រឹម​ត្រូវ​ហើយ

  • 2017-05-17 06:55:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នៅ សំណាង ដែលជា​ម្ចាស់​ពុម្ព​អក្សរ​ខ្មែរអាក្បាល​ធំ Ahkbalthom ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ដោយ​ម្ចាស់​អាជីវកម្មខេខេអេស បាន​ទិញ​សិទ្ធ​ប្រើប្រាស់​ពុម្ពរបស់​លោក​ព្រឹកមិញ​នេះ។

ម្ចាស់​អាជីវកម្ម ខេខេអេស និង​លោក នៅ​សំណាង

ម្ចាស់​អាជីវកម្ម ខេខេអេស ដែល​​មាន​ផ្តល់​​សេវា​​ទទួល​ធ្វើ​លិខិត​អញ្ជើញកម្មវិធី​ផ្សេងៗ​​​ បាន​ទិញ​សិទ្ធ​ប្រើប្រាស់​ពុម្ព​អក្សរ​ខ្មែរអាក្បាល​ធំ Ahkbalthom ពី​ស្ថាបនិក​ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ​ថែម​ទាំង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​​ឧបត្តម្ភ​ម្ចាស់​ពុម្ព​រូបនេះផងដែរ ដោយ​និយាយ​ថា៖​ **ទោះ​អត់​ច្បាប់ តែ​ជា​មនុស្ស​ត្រូវ​មាន​មនសិការ ជា​ពិសេស​អាជីព​ដូច​គ្នា​។ បើ​យើង​ទិញ​មិន​បាន តែ​អាច​ឧបត្ថម្ភ​គាត់បាន សូម​ជួយ​គាត់​ផង។ ខេ​ខេ​អេស សូម​សរសើរ​ដោយ​ចិត្ត​ស្មោះ​នូវ​ទឹកចិត្ត និង​ទេពកោសល្យ​រ​បស់គាត់។**

លោក នៅ​ សំណាង​ បាន​​ថ្លែង​អំនរ​គុណ​ដ​ល់​ម្ចាស់​អាជីវកម្ម​ខេខេ​អេស ដែល​បាន​លើក​ទឹក​ចិត្ត​និង​ទិញ​សិទ្ធ​ប្រើប្រាស់​ពុម្ពអក្សរ​ដោយ​ស្រប​ច្បាប់​ទោះ​ជា​មិន​បាន​ដឹង​លឺ​ដល់​អាជ្ញាធរ​មូល​ដ្ឋាន​ក្ដី​។

នៅ​ សំណាង​(ឈរ​ទី១រាប់​ពីស្ដាំ)

កន្លង​មក​ម្ចាស់​ពុម្ព​រូប​នេះ​ធ្លាប់​បាន​ប្រកាស​ដាក់​លក់​ស្នាដៃ​របស់​ខ្លួន​ ក្រោយ​គ្មាន​អ្នក​គិត​គូរ​ឲ្យ​តម្លៃ និង​ធ្លាប់​បាន​ចេញ​សេចក្ដី​ប្រកាស​លើ​គេហទំព័រ​អក្សរ​ខ្មែរ​របស់​លោក​ជារឿយៗ។

ចំពោះ​លក្ខខណ្ឌ​ក្នុង​ការ​លក់​ពុម្ព​អក្សរ​ខ្មែរអាក្បាល​ធំ​លោក សំណាង បាន​ឲ្យ​ដឹង​ថា បើ​ទិញជាកញ្ចប់ ២០០$ នឹង​មាន​សិទ្ធិ​ប្រើប្រាស់​ពុម្ពក្រោយៗទៀត ប៉ុន្តែ​ឥឡូវ​​​លោក​លក់តែ​ ១០០$ ប៉ុណ្ណោះ​ជាតម្លៃ​ពិតប្រាកដ​។

ប្រិយមិត្ត​ដែល​ចង់​បន្ត​ប្រើប្រាស់​ស្នាដៃ​រចនាពុម្ពអក្សរ​ខ្មែរ​អាក្បាល​ធំ អាច​ទាក់​ទង​​រក​ជាវ​ដោយ​ផ្ទាល់​តាម​​រយៈ​លេខ 069 556 887 ឬ Facebook Page: អាក្បាលធំ / AKbalthom៕

លិខិត​បញ្ជាក់​ការ​ផ្ដល់​សិទ្ធ​ប្រើប្រាស់ពុម្ព Ahkbalthom
សេចក្ដីជូនដំណឹងពីការការ​ផ្ដល់​សិទ្ធ​ប្រើប្រាស់ពុម្ព Ahkbalthom

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម