គ្រូបង្រៀន ចូលលូកលាន់សិស្សស្រីដល់ក្នុងផ្ទះ ទទួលទណ្ឌកម្មយ៉ាងអាម៉ាស់
- 2017-05-18 08:19:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូបង្រៀន ចូលលូកលាន់សិស្សស្រីដល់ក្នុងផ្ទះ ទទួលទណ្ឌកម្មយ៉ាងអាម៉ាស់
ចន្លោះមិនឃើញ
គ្រូបង្រៀននៅក្នុងប្រទេសចិនម្នាក់ ត្រូវបានឪពុកម្ដាយសិស្ស ដាក់ទណ្ឌកម្មយ៉ាងអាម៉ាស់មុខ ដោយសរសេរផ្លាកភ្ជួរនៅលើ.ក រ៉ាយរ៉ាប់អំពីទោសកំហុសរបស់ខ្លួន បន្ទាប់ពីមិនដឹងខុសត្រូវ ហ៊ានចូលទៅលូកលាន់សិស្សស្រីម្នាក់ដល់ក្នុងផ្ទះ។
ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីថ្ងៃអង្គារ ទី១៦ កន្លងទៅនេះ។ ទោះជាយ៉ាងណា គ្រូបង្រៀនខាងលើ មិនបាននិយាយស្ដីអ្វីទាំងអស់ ហើយត្រូវគេនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស ដើម្បីស៊ើបសួរបន្ថែមទៀត។
គេជឿជាក់ថា បុរសរូបនោះគឺជាគ្រូបង្រៀនភាសាអង់គ្លេស នៅឯសាលា Anlong No 2 Middle School ស្ថិតក្នុងខេត្ត Guizhou ប្រទេសចិន។ បើតាមអ្នកមើលឃើញហេតុការណ៍ បានចោទគ្រូបង្រៀននោះថា បានរត់ចូលទៅក្នុងផ្ទះសិស្សស្រីម្នាក់ រួចធ្វើសកម្មភាពរំលោភបំពានផ្លូវភេទនាង តែម្ដង។ សិស្សស្រីរងគ្រោះ ត្រូវបានគេដឹងថា មានអាយុទើបតែ ១៤ឆ្នាំប៉ុណ្ណោះ និងកំពុងរៀនថ្នាក់ទី៨ នៅសាលាខាងលើ៕
សូមទស្សនាវីដេអូខាងក្រោម៖