សុខ សុវណ្ណ ចង់ឲ្យកូនប្រុសទើបកើត លេងបាល់ដូចខ្លួន
- 2017-05-18 08:35:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ សុវណ្ណ ចង់ឲ្យកូនប្រុសទើបកើត លេងបាល់ដូចខ្លួន
ចន្លោះមិនឃើញ
ខ្សែការពារជម្រើសជាតិកម្ពុជា សុខ សុវណ្ណ បង្ហើបថា ខ្លួនចង់ឲ្យកូនប្រុសឈ្មោះ សុវណ្ណ បញ្ញាពិសិដ្ឋ ក្លាយជាកីឡាករបាល់ទាត់ដូចខ្លួនដែរនៅពេលធំដឹងក្ដី។
កូនប្រុសរបស់ សុខ សុវណ្ណ បានកើតនៅវេលាម៉ោង ១ រសៀលថ្ងៃនេះ ហើយបានដាក់ឈ្មោះថា សុវណ្ណ បញ្ញាពិសិដ្ឋ ។ ទាក់ទងនឹងអនាគតកូនប្រុសរបស់ខ្លួនខ្សែការពារកណ្ដាលបឹងកេតរូបនេះបានឲ្យដឹងថា មូលហេតុចង់ឲ្យលេងបាល់ដូចឪពុកពីព្រោះ ការលេងកីឡានាំឲ្យមានសុខភាពល្អ ជៀសឆ្ងាយពីគ្រឿងញៀន និងពិសេសអាចស្នងតំណែងពីឪពុក ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យបាល់ទាត់។
កីឡាកររូបនេះបញ្ជាក់ថា មិនទាន់គិតឃើញចង់ឲ្យកូនលេងក្នុងតំណែងអ្វីឡើយ ត្រូវរង់ចាំមើលទេពកោសល្យកូនសិន។ តែយ៉ាងណាគោលបំណងនេះក៏មិនទាន់ប្រាកដ ១០០ %ដែរ ពីព្រោះមិនទាន់ដឹងគោលបំណងរបស់កូនប្រុស។
សុវណ្ណ បញ្ញាពិសិដ្ឋ ជាកូនទី១ របស់ សុខ សុវណ្ណ និងប្រពន្ធឈ្មោះ សុខ សុជាតា ក្រោយរៀបការតាំងពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥៕