វេស្ទើនយកកីឡាករទ័ពបីរូបទៅពង្រឹងក្រុមត្រៀមជើងទី២លីគ
- 2017-05-22 03:58:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេស្ទើនយកកីឡាករទ័ពបីរូបទៅពង្រឹងក្រុមត្រៀមជើងទី២លីគ
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់វេស្ទើនបានសម្រេចនាំយកកីឡាកររបស់ក្រសួងការពារជាតិចំនួនរូបរួមមាន ច្រឹង ច័ន្ទវីរៈ ទូច រ៉ូម៉ា និង Nelson Olatunde សម្រាប់ត្រៀមប្រកួតលីគកំពូលកម្ពុជាជើងទី២។
បើតាមសម្ដីលោក ស៊ុំ វណ្ណា គ្រូបង្វឹកវេស្ទើនឲ្យដឹងថា កីឡាករទាំងបីនាក់ខាងលើ នឹងលេងដល់ចប់រដូវកាលឆ្នាំ២០១៧។ ដោយឡែកខ្សែប្រយុទ្ធ ទូច រ៉ូម៉ា និង ច្រឹង ច័ន្ទវីរៈ មកលេងនៅវេស្ទើនក្នុងលក្ខខណ្ឌខ្ចីជើង។
ខណៈ Nelson Olatunde គ្រូបង្វឹករូបនេះបញ្ជាក់ថា កីឡាករសញ្ជាតិនីហ្សេរីយ៉ា Nelson ធ្លាប់លេងនៅទ័ពកាលឆ្នាំ២០១៥ និងសម្រាកឆ្នាំ២០១៦ ទើបត្រឡប់មកចូលទីលានជាថ្មីរដូវកាលនេះវិញ ដោយលេងឲ្យវេស្ទើន។ កីឡាកររូបនេះមានការតាំងចិត្តខ្ពស់ជាមួយក្រុម និងប្ដេជ្ញាស្វែងរកជ័យជម្នះ ជាពិសេសលេងដោយឆន្ទៈចេញពីចិត្ត។
ការប្រកួតជើងទី២ដំបូងរដូវកាល២០១៧ របស់វេស្ទើន នឹងត្រូវប៉ះក្រុមក្រសួងការពារជាតិ (ទ័ព) វេលាម៉ោង ៣ រសៀលនៅកីឡាដ្ឋានវេស្ទើននាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧៕