មូលហេតុនេះ Jay Chou ត្រូវ​គេ​ចាត់​ទុក​​ជា​ តារា​ដែល​សស្រាក់សស្រាំនឹងការងារបំផុត

  • 2017-05-23 07:17:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ចូល​សិល្បៈ​ដំបូង​ ក្នុង​ឆ្នាំ​ ២០០០​មក​ តារា​ប្រុស​ពហុ​ជំនាញ​តៃវ៉ាន់​ Jay Chou ទទួល​បាន​បទ​ពិសោធន៍​ជោគជ័យ​ជា​ច្រើន​ចេញ​ពី​អាជីព​មួយ​នេះ​​រួមទាំងងារជាតារាដែលប្រឹងប្រែងចំពោះការងារផងដែរ។

អាយុ​ ៣៨​ឆ្នាំ​ក៏​ពិត​មែន​ ប៉ុន្តែ​តារា​ប្រុស​រូប​នេះ​ហាក់​មិន​ខ្វល់​នឹង​ការ​ចំណាយ​ពេល​ទំនេរ​ទៅ​លើ​រឿង​ផ្ទាល់​ខ្លួន​ច្រើន​ទេ​។ បើ​តាម​សម្ដី​សមាជិក​ម្នាក់​ក្នុង​ក្រុម​ "Nan Quan Ma Ma" ឈ្មោះ​ Devon Song​ បាន​លើក​ឡើង​ថា​ Jay Chou ធ្វើ​ការ​មិន​ឈប់​ដៃ​ទេ​។

ជាក់​ស្ដែង​បន្ទាប់​ពី​ បញ្ចប់​ការ​សម្ដែង​ចំនួន​ ២​នៅ​ទី​ក្រុង​ Nanjing ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ទី​ ២០​ខែ​ឧសភា​កន្លង​ទៅ​ តារា​ប្រុស​រូប​នេះ​បាន​ណាត់​ជួប​ជាមួយ​ Devon ភ្លាម​ៗ​ ព្រោះ​លោក​ចង់​ធ្វើ​បទ​ថ្មី​រួម​គ្នា​មួយ​។

គួរ​រំលឹក​ផង​ដែរ​ មុន​ពេល​ Jay Chou ក្លាយ​ខ្លួន​ជា​តារា​ចម្រៀង​ក្នុង​​ឆ្នាំ​ ២០០០​ លោក​គឺ​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​ឲ្យ​តារា​ចម្រៀង​ជា​ច្រើន​ដូចជា​ Andy Lau, A-Mei និង​តារា​ប្រុស​ស្រី​ដទៃ​ទៀត​។ ក្រោយ​ឃើញ​សមត្ថភាព​របស់​ Jay ហើយ​ តារា​តៃវ៉ាន់​ Jacky Wu ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​លោក​ចេញ​អាល់ប៊ុម​ខ្លួន​ឯង។​ ពេលនោះ​ Jay ​ត្រូវ​សរសរ​បទ​ចម្រៀង​រហូត​ដល់​ទៅ​ ១០០​បទ​ ក្នុង​រយៈ​ពេល​ ១០​ថ្ងៃ។

បើ​ទោះ​ជា​លំបាក​យ៉ាង​ណា​ក៏​ដោយ​ ទី​បំផុត​លោក​នៅ​តែ​ជម្នះ​បាន​ រហូត​មក​ដល់​គោល​ដៅ​ជោគជ័យ​ ប៉ុន្តែ​លោក​នៅ​តែ​ប្រឹងប្រែង​បន្ត​ទៀត​ ព្រោះ​ជា​ការងារ​ដែល​លោក​ស្រលាញ់​៕

*ព័ត៌មានពីតារាចិនផ្សេងទៀត

*ជុំវិញតារាអន្តរជាតិ

*កុំកុំ រំពឹងចង់​ប៉ះ​ជាមួយ​ ឈិនឡុង ម្ដងទៀត​!

ប្រភព៖ entertainment.toggle   ប្រែ​សម្រួល៖ យី សុធារី