Leonardo Vitorino ជា​ក្ដី​សង្ឃឹម​ថ្មីរបស់​កីឡាករ​ក្មេងៗ

  • 2017-05-24 02:38:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Leonardo Vitorino​ ដែល​ជា​គ្រូ​ថ្មី​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ ហាក់​ចូលចិត្ត​កីឡាករ​វ័យ​ក្មេង​ច្រើន​ ដែល​កំពុង​លេង​នៅ​តាម​បណ្ដា​ក្លឹប​បាល់ទាត់​នានា​នៅ​កម្ពុជា។​ សម្រាប់​ប្រកួត​មិត្តភាព​របស់​កម្ពុជា​ដែល​លោក​ដឹកនាំ​កន្លង​មក​ លោក​ជ្រើសរើស​កីឡាករ​ក្មេងៗ​ទាំង​នោះ​មក​ឲ្យ​ចូលលេង​ជា​ច្រើន។​

លោកគ្រូ Leonardo Vitorino

តាម​ការ​លើក​ឡើង​របស់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​រូប​នេះ​តប​ទៅ​នឹង​ប្រិយមិត្ត​បាល់ទាត់​តាម​ហ្វេសបុក​ថា​ «បើ​យើង​គិត​ពី​គុណភាព​នា​ពេល​អនាគត​ យើង​គួរ​ដាក់​ឲ្យ​ពួក​គេ​លង​ដើម្បី​សន្សំ​បទពិសោធ»​ មាន​តែ​ការ​ប្រកួត​ធំៗ​ដូច​ជា​មិត្តភាព​រវាង​ប្រទេស​និង​ប្រទេស​ ​មិត្តភាព​ក្រុម​និង​ក្រុម​ឬ​ Cambodia All Star​ ដូច​នេះ​ទេ​ដែល​ពួក​គេ​អាច​ទទួល​បាន​បទ​ពិសោធ​ល្អ​ ដើម្បី​សម្រប​ខ្លួន​និង​កែច្នៃ​បទ​ពិសោធ​ទាំង​នោះ​ឲ្យ​ខ្លួន​គេ​កាន់​តែ​រីកចម្រើន​ថែម​ទៀត។​ ហេតុផល​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​គ្រូជនជាតិ​ប្រេស៊ីល​រូប​នេះ​ដាក់​កីឡាករ​ក្មេងៗ​ច្រើន​នៅ​ពេល​ដែល​លោក​ដឹកនាំ​ក្រុម​ Cambodia All Star ​ប្រកួត​មិត្តភាព​ជា​មួយ​ក្រុង​ជើង​ឯក​លីគ​កំពូល​របស់​ប្រទេស​ថៃ។​

បញ្ជី​ឈ្មោះ Cambodia All Star

លោក​ Leonardo Vitorino​ ជា​គ្រូ​ជម្រើស​ជាតិ​ថ្មី​របស់​កម្ពុជា​ ក្រោយ​លោក​ Lee Tae Hoon ផុត​កុងត្រា។​ គ្រូ​ជនជាតិប្រេស៊ីល​ម្នាក់​នេះ​នឹង​ត្រូវ​ដឹកនាំ​ក្រុម​ Cambodia All Star​ ប្រកួត​មិត្តភាព​ជា​មួយ​ក្រុម​បាល់ទាត់​ Muangthong United​(ថៃ) នៅ​ថ្ងៃ​ទី១៦​ ខែ​កក្ដដា​ ឆ្នាំ​២០១៧​ នៅ​កីឡដ្ឋាន​ជាតិ​ចាប់​ពី​ម៉ោង​ ៦:៣០​ នាទី​ល្ងាច​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី