ភ្ញាក់ផ្អើល​ទូរសព្ទ​ស៊ីម៉ាក Vertu ច្រើន​គ្រឿង​ដាក់​លក់​មិន​ដល់​ ៥០ ដុល្លារផង​

  • 2017-05-24 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចដែល​អ្នក​ទាំង​អស់​គ្នា​​ដឹង​រួច​មក​ហើយ​ថា ទូរសព្ទ​ Vertu ជា​ទូរសព្ទ​ប្រណិត​និង​ថ្លៃ​បំផុត​នៅ​ក្នុង​ពិភពលោក​​សម្រាប់​ត្រកូល​​អភិជន​ ដោយ​មាន​ម៉ូដែល​​ខ្លះ​​តម្លៃ​ដល់​ទៅ​ជាង​ម៉ឺន​ដុល្លារ ហើយ​សូម្បី​តែ​ប្រភេទ​មួយ​ទឹកៗ​ក៏​ថ្លៃ​កប់​ក្តោង​ដែរ។

គួរ​ឲ្យ​ភ្ញាក់ផ្អើល ​ថ្មីៗនេះ ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គ​ម Facebook បាន​ចែក​ចាយ​បន្ត​គ្នា​ជា​ច្រើន​ពាន់​នាក់ រួម​នឹង​ចម្ងល់​ផង​ដែរ នៅ​ពេល​មាន​គេ​ដាក់​លក់​អនឡាញ​ទូរសព្ទ Vertu ​តម្លៃ​ជាង ៥០ ដុល្លារ។

Sabay បាន​សាកសួរ​អ្នក​លក់​ម្នាក់​​​ប្រាប់ថា​​ ​​ទូរសព្ទ​សុី​ម៉ាក Vertu ដែល​ហាង​​​ដាក់​លក់​នេះ​នាំ​ពី​ហុងកុង។ និយាយ​ពី​គុណភាព​វិញ​ ល្មម​អាច​ប្រើប្រាស់​បាន​។ នៅ​ពេល Sabay សួរ​បញ្ជាក់​ថា តើ​វា​ជា​ផលិតផល​ដើម​ចេញ​ពី​រោងចក្រ? អ្ន​ក​លក់​ដដែល​រូប​នេះ​​មិន​បាន​ផ្តល់​ព័ត៌មាន​​អី​បញ្ជាក់​ច្រើន​ទេ។

អាន​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម