ភឹម តារាវិបុល​ លេច​ធ្លោ​ខ្លាំង​ក្រោយ​ពី​សម្ដែង​ជា​តួ​អង្គ​ឈ្មោះ ​"តាង៉ែន​"

  • 2017-05-24 09:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជួរ​មុខ​របស់​ផលិត​កម្ម​មហា​ហង្ស​ ភឹម តារា​វិបុល​ ចាប់​ផ្ដើម​មាន​កេរ្តិ៍​បោះ​សំឡេង​ខ្លាំង​បន្ទាប់​ពី​បង្ហាញ​វត្ត​​ក្នុង​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "មរតក​បេះដូង​" នៅ​ទូរទស្សន៍​CTN ។ ក្នុង​រឿង​នេះ​លោក​សម្ដែង​ជា​តួ​អង្គ​ឯក​ឈ្មោះ​ "តា​ង៉ែន​"។

ភឹម តារា​វិបុល បាន​ប្រាប់​Sabay ថា​ក្រោយ​ពី​រឿង​ "មរតក​បេះ​ដូង​" បញ្ចាំង​ចប់​នៅ​ទូរទស្សន៍​ CTN រហូត​​មក​ដល់​ពេល​នេះ​មាន​ពុក​ម៉ែ​បង​ប្អូន​​ជា​ច្រើន​បាន​ស្គាល់​រូប​លោក​​តាម​រយៈ​តួ​អង្គ​ដែល​មាន​ឈ្មោះ​ " តាង៉ែន" ជា​កូន​អ្នក​ស្រែ​ចម្ការ​ដែល​មក​ពី​ខេត្ត​បាត់​ដំបង​ មក​រស់​នៅ​ធ្វើ​ការ​ និង​រៀន​សូត្រ​នៅ​ទីក្រុង​ភ្នំពេញ​ជា​មួយ​លោក​យាយ​។

“បាទ​ពេល​ខ្ញុំ​ចុះ​ទៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ ពុក​ម៉ែ​បង​ប្អូន​ដែល​គាត់​បាន​ទស្សនា​រឿង​ "មរតក​បេះ​ដូង​" បាន​ហៅ​ឈ្មោះ​ខ្ញុំ​ថា​ តាង៉ែន ពួក​គាត់​បាន​ប្រាប់​ខ្ញុំ​ថា​ គាត់​ចូល​ចិត្ត​ខ្ញុំ​លេង​ជា​តួ​អង្គ​ឈ្មោះ​តា​ង៉ែន​ ​​ជា​ពិសេស​ពេល​ខ្ញុំ​កាច់​កុង​ជា​មួយ​តួ​ស្រី​"។ តួ​ឯក​ប្រុស​ក្នុង​រឿង​ "មរតក​បេះ​ដូង​" ថ្លែង​។

គួរ​បញ្ជាក់​ថា​រឿង​​ "មរតក​បេះ​ដូង​" នេះ​ដែរ​ ភឹម តារាវិបុល​ សម្ដែង​ជា​តួឯក​ប្រុស​ ជាមួយ​កញ្ញា ជុំ រចនាពេជ្រ ហៅ បេប៊ី​ ។ នៅ​ឆ្នាំ​២០១៧ នេះ​លោក​ជាប់​រវល់​ជាមួយ​ការ​ថត​ខ្សែ​ភាព​យន្ត​ភាគ​ និង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ជា​ច្រើន​រឿង​ស្ទើរ​តែ​រក​ពេល​សម្រាក​មិន​ចង់​បាន​៕

ចុចអាន៖ រឿង​ទាក់​ទង​ ភឹម តារាវិបុល

ចុចអាន៖ជុំវិញតារាជាតិ

ចុចអាន៖រំភើបទេ! "មន្តស្នេហ៍លេខា" ដល់​ពេល​បញ្ចាំង​​មែន​ទែន​ហើយ​​​​

អត្ថបទ៖ ឆុង ស៊ីណាន