Herrera ឧទ្ទិស​ការ​លើក​ពាន​យប់​មិញ ដល់​ជន​រងគ្រោះ​នៅ Manchester

  • 2017-05-25 03:15:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ander Herrera បាន​ឧទ្ទិស​ការ​លើក​ពាន Europa League លើក​ដំបូង​កាល​ពី​យប់​មិញ​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ Manchester ប្រទេស​អង់គ្លេស​។

មនុស្ស​ប្រមាណ​២២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​រង​របួស​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ការប្រកួត​តន្ត្រី​ក្នុង​​កីឡដ្ឋាន Manchester Arena។

“អ្វី​ដែល​បាន​កើតឡើង​កាល​ពី​២​ថ្ងៃ​មុន​ពិតជា​គួរ​ឲ្យ​រន្ធត់​។ ពួក​យើង​ចង់​បាន​សន្តិភាព​ក្នុង​ពិភព​លោក ចង់បាន​ពិភពលោក​មួយ​សាមញ្ញ​មួយ​ដែល​មាន​ការ​គោរព។ ខ្ញុំ​ចង់​យក​ការ​ឈ្នះ​នៅ​យប់​នេះ​ឧទ្ទិស​ដល់​ជន​រងគ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​អស់"។ Herrera និយាយ​ដូច្នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី