មិនធម្មតា​ទេ​ភាព​យន្ត​ខ្មែរ​ថត​៥​ឆ្នាំ​ ទីបំផុត​ដាក់​បញ្ចាំង​ជា​ផ្លូវការ​​ហើយ!

  • 2017-05-28 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ភាពយន្ត​ឯកសារ​ "អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ" ដែល​ចំណាយ​ពេល​ថត​អស់​រយៈពេល​៥​ឆ្នាំ​នោះ​បាន​ប្រកាស​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ។

លោក​ ខាំ ភូរិ អ្នក​គ្រប់​គ្រង​ផលិតកម្ម Apsara Mera បាន​លើក​ឡើង​ថា​វីដេអូ​ឯកសារ​នេះ​បានថត​តាំង​ពី​ឆ្នាំ​ទី​១​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រហូត​ដល់​ឆ្នាំ​ទី​៥ ដែល​បាន​បញ្ចប់​ទៅ​ថ្មី​ៗ​នេះ​។ វីដេអូ​ឯកសារ​នេះ​មាន​រយៈពេល​ប្រមាណ​ជា​១​ម៉ោង​៣០​នាទី ដែល​និយាយ​ពី​ការ​កកើត​នៃ​ ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ដែល​លាយ​ឡំ​​ជាមួយ​​សិល្បៈ​វប្បធម៌​ខ្មែរ ជាពិសេស​ពី​ការ​តស៊ូ​និង​លះបង់​របស់​យុវជន​កម្ពុជា​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​តែ​ម្ដង។

ចំណែក​ឯ​កញ្ញា មាន សូនីតា និង កញ្ញា ណាក់ ស្រីណា លើក​ឡើង​ថា ក្នុង​នាម​​ជា​យុវទូត​របស់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ គឺ​ពិត​ជា​មាន​មោទនភាព​ដែល​ភាពយន្ត​ឯកសារ​មួយ​នេះ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ហើយ​ថវិកា​១០០%​ ដែល​រក​បាន​នឹង​ដាក់​ចូល​ក្នុង​មូលនិធិ​សប្បុរសធម៌។ ភាពយន្ត​ឯកសា "អង្គរ​សង្ក្រាន្ត​មរតក​នៃ​វប្បធម៌​ខ្មែរ" នឹង​ចាក់​បញ្ចាំង​ឆាប់ៗ​នេះ​ហើយ​នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard៕​​​​​​​​​​​​​​

អត្ថបទ៖ Samedy