ទៀត​ហើយ! Marco Reus របួស​ជង្គង់​ត្រូវ​បាត់​មុខ​ពី​ទីលាន​ប្រកួត​សារ​ជា​ថ្មី

  • 2017-05-30 03:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Marco Reus បាន​រង​របួស​ជង្គង់​សារ​ជា​ថ្មី​ក្នុង​ការ​ប្រកួត​ German Cup វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល Dortmund បាន​យក​ឈ្នះ Eintracht Frankfurt ២-១។

Marco Reus

ខ្សែ​បម្រើ​វ័យ​២៧​ឆ្នាំ​ មាន​បញ្ហា​របួស​ក្នុង​ការ​ប្រកួត​វគ្គ​ទី​មួយ​ តែ​យ៉ាង​ណា​ក៏​ដោយ​ក្លឹប​នៅ​មិន​ទាន់​ដឹង​ថា​របួស​នោះ​ត្រូវ​អូស​បន្លាយ​ពេល​យូរ​ប៉ុនណា​​នោះ​ទេ។ German Cup គឺ​ជា​ពាន​រង្វាន់​លើក​ទី​មួយ​ក្នុង​អាជីព​ដែល Reus បាន​ឈ្នះ​ជាមួយ​ Dortmund។

ជា​រឿយៗ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​​តែង​មាន​បញ្ហា​របួស​​ដែល​ធ្លាប់​ធ្វើ​ឲ្យ​រូប​គេ​ខកខាន​លេង​ World Cup ២០១៤ និង​ Euro ២០១៦​ ជាមួយ​អាល្លឺម៉ង់​ហើយ​នៅ​រដូវ​កាល​ ២០១៦-១៧ នេះ​ទៀត​សោត​ Reus ធ្លាប់​មាន​របួស​២​ដង​គឺ​នៅ​ត្រង់ សរសៃពួរ​ និង​កែងជើង៕

Reus ឈ្នះពានលើកដំបូងក្នុងអាជីព

ប្រភព៖ BBC   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី