Tiger Woods ដេក​គុក​​៤​ម៉ោង ដោយ​សារ​បញ្ហា​រឿង​មួយ

  • 2017-05-30 04:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​កីឡាករ​វាយ​កូន​គោល​ Tiger Woods ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន​កាល​​ពី​យប់​​មិញ​នៅ​ម៉ោង​៣​ទៀបភ្លឺ ​និង​ត្រូវ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​​នៅ​រដ្ឋ Florida  ប្រមាណ​៤​ម៉ោង។

កីឡាករ​វ័យ​៤១​ឆ្នាំ​ត្រូវ​​ប៉ូលិស​​ចោទប្រកាន់​សង្ស័យ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង និង​ចាប់​ខ្លួន​ក្នុង​ទីក្រុង Jupiter ចំណាយ​​ប្រមាណ​១៤៤​គីឡូម៉ែត្រ​ពី​​ទីក្រុង Miami។ អ្នក​​តំណាង​​របស់​ប៉ូលិស​មិន​បាន​និយាយ​បញ្ជាក់​​លម្អិត​ច្រើន​ពី​ការ​ឃាត់​ខ្លួន​របស់ Tiger ឡើយ។

ប៉ុន្តែ​​វិបសាយ​អាមេរិក TMZ បាន​ឲ្យ​ដឹង​ថា ម្ចាស់​ជើង​ឯក​១៤​កម្មវិធី​រូប​នេះ​​បាន​បើកបរ​​ខុស​ប្រក្រតី​ និង​បាន​បដិសេធ​​ផ្លុំ​រក​ជាតិ​អាកុល បន្ទាប់​ពី​ប៉ូលិស​ធុំក្លិន​​ជាតិ​អាកុល​ចេញ​ពី​ខ្យល់​ដង្ហើម​របស់​គេ។ យ៉ាងណាក្ដី ក្រោយ​ពី​ប៉ុន្មាន​ម៉ោង​នៃ​ការ​ឃុំ​ខ្លួន ប៉ូលិស​ក៏​សម្រេច​ដោះលែង Tiger Woods ឲ្យ​មាន​សេរីភាព​វិញ។ បញ្ជាក់​ថា Tiger Wood ខកខាន​ប្រកួត​​អស់​ជា​ច្រើន​ខែ ចាប់​តាំង​ពី​គេ​ដក​ចេញ​ពី​កម្មវិធី​ប្រកួត Omega Dubai Desert Classic កាល​ពី​ខែ កុម្ភៈ៕ ​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី