មិនធម្មតាឆ្នាំ២០១៧នេះ តារាចម្រៀងនិងសម្ដែង៩រូបឡើងស៊េរីរថយន្តជាបន្តបន្ទាប់
- 2017-05-31 03:22:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាឆ្នាំ២០១៧នេះ តារាចម្រៀងនិងសម្ដែង៩រូបឡើងស៊េរីរថយន្តជាបន្តបន្ទាប់
ចន្លោះមិនឃើញ
ដោយសារតែភាពល្បីល្បាញជាមួយអាជីពចម្រៀង និងសម្ដែងបានធ្វើឲ្យតារាប្រុសស្រីមួយចំនួនមានឱកាសផ្លាស់ប្ដូររថយន្តថ្មីជាបន្តបន្ទាប់គិតត្រឹមពាក់កណ្ដាលឆ្នាំ២០១៧នេះ។ មានតារាសម្ដែង និងចម្រៀងណាខ្លះ?
ថ្ងៃនេះ Sabay សូមលើកយកតារាចម្រៀង និងសម្ដែងប្រុសស្រី៩រូបដែលផ្លាស់ប្ដូររថយន្តជាបន្តបន្ទាប់នៅឆ្នាំ២០១៧នេះរួមមាន៖
១/ លោក យ៉ែម សំអូន បានប្ដូររថយន្ត Lexus 470 មកទិញរថយន្ត Land Cruiser ស៊េរី២០១៧ មួយគ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិកកាលពីថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ២០១៧ កន្លងទៅថ្មីៗនេះ។
២/លោក ហេង ប៊ុនលាភ បានទិញរថយន្ត Lexus LX 570 ស៊េរីឆ្នាំ២០១៦ មួយគ្រឿងកាលពីថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧ ម្សិលមិញនេះ។
៣/ កញ្ញា តូតា បានទិញរថយន្តទំនើបមួយគ្រឿងកាលពីថ្ងៃពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ២០១៧ កន្លងទៅនេះម៉ាក Lexus Lx 570 ស៊េរី២០១៧ ដែលមានតម្លៃរាប់ម៉ឺនដុល្លារ។
៤/ ថ្មីៗនេះនាយ ចឺម បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយប៉ាម៉ាក់ធម៌របស់នាយទិញរថយន្តម៉ាក Toyota Tundra ស៊េរី ២០០៧ មួយគ្រឿងកាលពីថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០១៧។
៥/ នី រតនា បានប្ដូររថយន្តម៉ាក Toyota Camry 2005 មកជិះ Lexus Rx 330 តម្លៃ៦៣០០០ ដុល្លារអាមេរិក កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៧នេះ។
៦/ ម៉ៅ ហាជី បានប្ដូររថយន្តម៉ាក Highlander មកជិះរថយន្តTundra តម្លៃជាង៣០០០០ ដុល្លារអាមេរិកកាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៧។
៧/ កញ្ញា ដួង មានិច្ច បានប្ដូរ Camry Balen មកជិះ Camry Hybrid តម្លៃ ២៨០០០ ដុល្លារអាមេរិកកាលពីថ្ងៃទី ៣ខែ មីនា ឆ្នាំ ២០១៧។
៨/ ពេជ្រ ថាណា បានប្ដូររថយន្តម៉ាក Highlander មកជិះរថយន្តម៉ាក Lexus Rx 330 តម្លៃ៣០០០០ ដុល្លារ អាមេរិក កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៧កន្លងទៅនេះ។
៩/ ឡេង ណាវ៉ាត់ត្រា បានទិញរថយន្ត Lexus 570 មួយគ្រឿងតម្លៃ ៨៧០០០ ដុល្លារអាមេរិក បន្ថែមពីលើរថយន្ត Tundra ដែលប្រើប្រាស់សព្វថ្ងៃ៕
ចុចអានព័ត៌មានទាក់ទងជាមួយតារាសិល្បៈខាងក្រោម៖
កាន់តែក្ដៅហើយ ម្ចាស់បទ "ចាក់ទឹកដូង" ចេញហែករឿងរ៉ាវ បុរសជាអតីតគូស្នេហ៍ យូរី វិញ