រឿង៥យ៉ាង អ្នក​មិន​ធ្លាប់​ដឹង​ឡើយ​ពី «ទិវាកុមារ» នៅ​ក្នុង​ប្រទេស​កូរ៉េ

  • 2017-06-01 02:44:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា ជា​រៀងរាល់​ឆ្នាំ បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក តែងតែ​ប្រារព្ធ «ទិវា​កុមារ» (Children's Day)។ ផ្ទុយ​ទៅ​វិញ «ទិវា​កុមារ» នៅ​ក្នុង​ប្រទេស​កូរ៉េ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង តាំង​ពី​ថ្ងៃ​ទី​៥ ខែ​ឧសភា មក​ម្ល៉េះ។

ខាង​ក្រោម​នេះ គឺ​ជា​រឿង ៥ យ៉ាង ដែល​អ្នក​មិន​ធ្លាប់​ដឹង អំពី «ទិវា​កុមារ» នៅ​ក្នុង​ប្រទេស​កូរ៉េ៖

#១ ទិវា​កុមារ នៅ​ក្នុង​ប្រទេស​កូរ៉េ ត្រូវ​បាន​បង្កើត​ឡើង នៅ​ក្នុង​ឆ្នាំ​១៩២៣

ទិវា​កុមារ នៅ​ក្នុង​ប្រទេស​កូរ៉េ ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង ដោយ​អ្នក​និពន្ធ​ដ៏​ល្បីល្បាញ​ម្នាក់ មាន​ឈ្មោះ​ថា Bang Chong-hwan នៅ​ក្នុង​ឆ្នាំ​១៩២៣ ដើម្បី​ជា​មធ្យោបាយ​មួយ​ធ្វើ​ឲ្យ​មាន​ឯករាជ្យ​ភាព និង​មោទនភាព​ជាតិ​សម្រាប់​កុមារ។

#២ កាល​ពី​មុន វា​មិន​ត្រូវ​បាន​គេ​ហៅ​ថា ទិវា​កុមារ (Children's Day) ឡើយ

ទិវា​កុមារ ឬ Children's Day នៅ​ក្នុង​ប្រទេស​កូរ៉េ ធ្លាប់​ត្រូវ​បាន​គេ​ហៅ​ថា «Boy's Day» រហូត​ដល់​ឆ្នាំ​១៩៧៥ នៅ​ពេល​ដែល​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ជា ថ្ងៃ​ឈប់​សម្រាក​របស់​ជាតិ។

#៣ វា​ធ្លាប់​ត្រូវ​បាន​គេ​ប្រារព្ធ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា

ទិវា​មួយ​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ទៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា វិញ ដោយសារ​តែ​ជាន់​ជាមួយ ទិវា​ពលកម្ម (Labor Day) នៅ​ក្នុង​ប្រទេស​កូរ៉េ។

#៤ ជប៉ុន ធ្លាប់​បាន​ព្យាយាម​បញ្ឈប់​ការ​ប្រារព្ធ​ពិធី​មួយ​នេះ

ក្នុង​អំឡុង​ការ​កាន់កាប់​របស់​ជប៉ុន ទៅ​លើ​ប្រទេស​កូរ៉េ អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​សេអ៊ូល បាន​ព្យាយាម​បញ្ឈប់​ការ​ជួបជុំ​គ្រួសារ។ បន្ទាប់​ពី​ប្រទេស​កូរ៉េ​ទទួល​បាន​ឯករាជ្យ​ភាព​វិញ នៅ​ក្នុង​ឆ្នាំ​១៩៤៥ វា​បាន​ធ្វើ​ឲ្យ​ទិវា​មួយ​នេះ​រស់​ឡើង​វិញ ដើម្បី​អបអរ​ដល់​កុមារ។

#៥ ទិវា​កុមារ ជាក់ស្ដែង​បាន​ប្រារព្ធ​ធ្វើ​ឡើង​តាំង​ពី ៥០០​ឆ្នាំ​មុន​មក​ម្ល៉េះ

នៅ​ថ្ងៃ​ទី​៥ ខែ​ឧសភា ប្រទេស​កូរ៉េ ធ្លាប់​បាន​ប្រារព្ធ​ទិវា «Suri Day» មាន​ន័យ​ថា «៥​ថ្ងៃ​ដំបូង» ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ទិវា​មួយ​ក្នុង​ចំណោម​ទិវា​ដ៏​អស្ចារ្យ​ចំនួន ៤ នៅ​ក្នុង​ប្រទេស​កូរ៉េ។ ស្រដៀង​គ្នា​ទៅ​នឹង​ទិវា Chaesa ឬ Bowing Ceremony Day ជនជាតិ​កូរ៉េ នឹង​ស្លៀកពាក់​នៅ​ក្នុង​សំលៀកបំពាក់​ថ្មីៗ ហើយ​ដាក់​សែន​ម្ហូប​អាហារ សម្រាប់​ជីដូនជីតា ឬ​បុព្វជន ព្រមទាំង​ចូល​រួម​ការ​ប្រកួត​ល្បែង​ប្រពៃណី ទៀត​ផង៕

ប្រភព៖ Hapskorea   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី