ជើងហោះហើរម៉ាឡេស៊ីហោះត្រឡប់ក្រោយ បន្ទាប់ពីអ្នកដំណើរម្នាក់​ប៉ុនប៉ងចូលបន្ទប់បញ្ជា

  • 2017-06-01 03:15:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. ដូណាល់ ត្រាំ​ត្រៀម​ជួប​នាយក​រដ្ឋមន្ត្រី​វៀតណាម​ឆាប់ៗ

នាយករដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc គ្រោង​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ នៅ​ថ្ងៃ ៣១ ឧសភា (​ត្រូវ​នឹង​​ថ្ងៃ​ទី ១​មិថុនា​នៅ​កម្ពុជា)។ ជំនួប​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​​ធ្វើ​ទស្សនកិច្ច​​ផ្លូវ​រដ្ឋ​ទៅ​​កាន់​ទឹក​ដី​អាមេរិក​រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ​ដើម្បី​ពង្រឹង​សម្ព័ន្ធ​ភាព និង​​ជំរុញ​ពាណិជ្ជកម្ម។​

២. ពូទីនថា ​រុស្ស៊ី​គ្មាន​ពាក់ព័ន្ធ​នឹង​លទ្ធផល​ឆ្នោតអាមេរិក

ថ្មី​ៗ​នេះ​ប្រធានាធិបតី​​រុស្ស៊ី​ វ៉្លា ឌិមៀពូន បាន​ផ្ដល់​បទ​សម្ភាសន៍​ជា​មួយ​កាសែត​​បារាំង​មួយ​ថា ​លោក​មិន​ជាប់​ពាក់​ព័ន្ធ​​នឹង​លទ្ធផល​បោះ​ឆ្នោត​ជ្រើស​​រើស​ប្រធានាធិបតី​អាមេរិក​នោះ​ទេ។ ​ការ​អះអាង​បែប​នេះ ​គឺ​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ជា​បន្ត​បន្ទាប់​ថា រុស្ស៊ី​បាន​ជួយ​ឲ្យ​ ដូណាល់​ ត្រាំ ឈ្នះ​ឆ្នោត។

៣. ជើង​ហោះ​ហើរ​ម៉ាឡេស៊ី​ហោះ​ត្រឡប់​ក្រោយ​ បន្ទាប់​ពី​អ្នក​ដំណើរ​ម្នាក់​ប៉ុនប៉ង​ចូល​បន្ទប់​បញ្ជា

ជើង​ហោះហើរ MH128 របស់​ម៉ាឡេស៊ី ដែល​ធ្វើ​ដំណើរ​ពី​ទីក្រុង​ម៉ែលប៊ន ​ប្រទេស​អូស្ត្រាលី ទៅ​កាន់​ទីក្រុង​កូឡាឡាំពួរ ​បាន​សម្រេច​ចិត្ត​ហោះ​បក​ក្រោយ​ទៅ ម៉ែលប៊ន ​វិញ ​បន្ទាប់​ពី​បុរស​​អ្នក​ដំណើរ​ម្នាក់​បាន​ព្យាយាម​ចូល​​បន្ទប់​អ្នក​បើកបរ ​ដោយ​គំរាម​បំផ្ទុះ​យន្តហោះ។ បើ​តាម​ប្រភព ​ជើង​ហោះហើរ​បាន​ហោះ​ចេញ​បាន​បន្តិច​ ក៏​មាន​ជន​សង្ស័យ​អាយុ ២៥​ឆ្នាំ​​ប៉ុនប៉ង​ចូល​បន្ទប់​បញ្ជា​តែម្ដង។ សូម​ទស្សនា​ការ​​លម្អិត​ព័ត៌មាន​ទាំង​ ៣​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី