ឧបករណ៍​ពិសេស​ ធានា​ ១០ នាទី​ធ្វើ​ឱ្យ​មនុស្ស​គេង​លក់ តម្លៃ​ក្បែរ​ស្មាតហ្វូន​មួយ​គ្រឿង​

  • 2017-06-01 03:47:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧបករណ៍​ពិសេស​មួយ​ Sana Health ត្រូវ​បាន​គេ​​ដឹង ​អាច​ធ្វើ​ឱ្យ​មនុស្ស​ដែល​ហត់​នឿយ​ទម្លាប់​គេង​មិន​លក់ ធានា​អាច​បិទ​ភ្នែក​គេង​លក់​ស្កប់ស្កល់​ក្នុង​រយៈ​ពេល​ត្រឹម​ ១០ នាទី​ បន្ទាប់​ពី​អ្នក​យក​វា​ទៅ​រុំ​ពាក់​​នៅ​លើ​ភ្នែក​។ តម្លៃ​របស់​វា​អាច​ប្រហែល​ស្មាតហ្វូន​លំដាប់​កំពូល​មួយ​គ្រឿង ដោយ​ថ្លៃ​ជាង​ ៤០០ ដុល្លារ​ឯណោះ។​

មិន​ត្រឹម​តែ​អាច​បិទ​ការ​ជះ​ពន្លឺ​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ប៉ុណ្ណោះ​ទេ ដោយ​ឡែក​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​វា គឺ​បាន​បំពាក់​នូវ​ប្រព័ន្ធ​ Audio-Visual ដែល​អាច​ផ្ដល់​ជា​សម្លេង​ដាស់តឿន​មួយ​ នៅ​ពេល​ដែល​វា​ត្រួតពិនិត្យ​ឃើញ​ថា​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​ មាន​ភាព​ខុស​ប្រក្រតី​។ មួយ​វិញ​ទៀត​​វា​រំញោច​នូវ​តំណ​ប្រព័ន្ធ​ពិសេស​ចូល​ទៅ​កាន់​ខួរ​ក្បាល​​ ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រឆាំង​បាន​ទៅ​នឹង​ជំងឺ​គេង​មិន​លក់​ថែម​ទៀត​ផង​។​

បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ឆ្ពោះ​ទៅ​រក​ចង្វាក់​ផលិតកម្ម​ផលិត​​ ក្រោយ​បញ្ចប់​គម្រោង​ប្រមូល​បាន​ថវិកា​ជាង ១,៣ លាន​ដុល្លារ ដែល​គ្រោង​បើក​លក់​ជា​សាធារណៈ​នា​ត្រីមាស​ទី ២ ឆ្នាំ ២០១៨ ខាង​មុខ​។​

បន្ត​ចុច​អាន៖

ប្រភព៖ engadget   ប្រែសម្រួល៖ កៅ រក្សា