កូន​ខ្មែរ ៣ រូប ឈ្នះ​ប្រាក់​រាប់​លាន គ្រាន់​តែ​ច្នៃ​រូប​លើ​ប្រអប់​ភីហ្សា

  • 2017-06-01 05:09:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត​រចនា​ប្រអប់​ភីហ្សា Domino's Pizza ឆ្នាំ​ទី​២ ដែល​ជា​កម្មវិធី​បង្ហាញ​ស្នាដៃ​សិល្បៈ​ប្រកប​ដោយ​ការ​ច្នៃ​ប្រឌិត បាន​រក​ឃើញ​អ្នក​ឈ្នះ ៣រូប ក្នុង​ចំណោម​ជើង​ខ្លាំង​ទាំង ១០ ហើយ នៅ​ល្ងាច​ថ្ងៃ​ពុធ​នេះ ក្នុង​ផ្សារ​ទំនើប AEON ដោយ​បាន​ប្រាក់​រង្វាន់​រាប់​លាន​រៀល។

មុន​នឹង​ឈាន​មក​ដល់​ការ​បក​ស្រាយ​ពី​អត្ថន័យ​គំនូរ​របស់​ខ្លួន​លើ​ឆាក Domino's Pizza ជើង​ខ្លាំង​ទាំង ១០ នេះ​ក៏​បាន​ប្រកួត​លើ​ហ្វេសប៊ុក​ម្ដង​រួច​មក​ហើយ ដោយ​ក្រុម​ការងារ Domino's Pizza បាន​បង្ហោះ​ស្នាដៃ​គំនូរ ២០ ប្រអប់ ដើម្បី​ស្វែង​រក​ប្រអប់​ចំនួន ១០ ដែល​ទទួល​បាន​ការ​ចុច Like ច្រើន​ជាង​គេ។ ៣ នាក់​ដែល​បាន​ឈ្នះ​ចុង​ក្រោយ មាន​ដូចជា៖

  • លេខ១ កញ្ញា Sea Pichlina បាន​រង្វាន់ ៦.០០០.០០០ រៀល និង​យក​ស្នាដៃ​ទៅ​បោះពុម្ព​លើ​ប្រអប់ Domino's Pizza
  • លេខ២ លោក Inn Mayoura បាន​រង្វាន់ ២.៨០០.០០០ រៀល
  • លេខ៣ លោក Hean Vathana Anan បាន​រង្វាន់ ១.២០០.០០០ រៀល

កញ្ញា Sea Pichlina អ្នកបានលេខ១ ពី​កម្មវិធី​នេះ បាន​និយាយ​ថា៖ "គំនូរ​នេះ​ខ្ញុំ​ប្រើ​ពេល ២យប់ ៣ថ្ងៃ ដើម្បី​គូរ​វា ដោយ​បង្ហាញ​ពី​ភាព​ល្បី​ល្បាញ​របស់ Domino's Pizza ទូទាំង​សកល​លោក​តែ​ម្ដង។ ហើយ​សម្រាប់​លុយ​ដែល​ឈ្នះ​នេះ ក្រៅ​ពី​យក​មួយ​ចំនួន​ទៅ​ឲ្យ​គ្រួសារ ខ្ញុំ​នឹង​ចូល​ជាមួយ​បង​ដែល​ឈ្នះ​លេខ​២ (លោក Inn Mayoura) មួយ​ចំនួន ដើម្បី​ទិញ​របស់​របរ​ឲ្យ​ក្មេងៗ​នៅ​តាម​ជាយ​ខេត្ត"។

ក្រៅ​ពី​មាន​ការ​ចូលរួម​ពី​គណៈកម្មការ​មក​ពី​ស្ថាប័នរដ្ឋ និង​ឯកជន​ធំៗ​នៅ​កម្ពុជា​ដូចជា សាលា​មធ្យម​វិចិត្រ​សិល្បៈ សាកល​វិទ្យាល័យ​បញ្ញា​សាស្រ្ត​កម្ពុជា ក្រុមហ៊ុន​កូកាកូឡា ក្រុមហ៊ុន​ឌីហ្សាញ​គោព្រៃ និង​អ្នក​ជំនាញ​គំនូរ​តាម​ផ្លូវ​នោះ អ្នក​ចូល​រួម​ជា​ច្រើន​ក៏​បាន​លេង​ហ្គេម ក៏​ដូចជា​បង្វិល​កង​ឈ្នះ​រង្វាន់​ពី Domino's Pizza ផង​ដែរ។

លោក គួច សុខលី អគ្គនាយក​គ្រប់​គ្រង​ក្រុមហ៊ុន យីន​កុក​ហ្វូដ​ខប (YINKOK Food Corp) បាន​ឲ្យ​ដឹង ថា​៖ "ឆ្នាំ​នេះ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ព្រោះ​រយៈ​ពេល​ត្រឹម​មួយ​ខែ​សោះ យើង​ទទួល​បាន​ស្នាដៃ​សិល្បៈ​សរុប​រហូត​ដល់ ២៨៣ ស្នាដៃ ដែល​ជា​ចំនួន​មួយ​ដ៏​ច្រើន​លើស​ពី​ការ​រំពឹង​ទុក​ទៅ​ទៀត"។

លោក​បន្ត​ថា លោក​ចង់​បង្ហាញ​ទៅ​អន្តរជាតិ​ឲ្យ​ទទួល​ស្គាល់​ថា ក្មេងៗ​របស់​កម្ពុជា​យើង គឺ​មាន​សមត្ថភាព ហើយ Domino's Pizza កម្ពុជា មិន​ត្រឹម​តែ​ធ្វើ​ជំនួញ​ទេ ថែម​ទាំង​ធ្វើ​ការងារ​សង្គម​ទៀត​ផង។

Domino's Pizza ជា​ភីហ្សា​លេខ ១ មក​ពី​សហរដ្ឋអាមេរិក ត្រូវ​បាន​ទិញ​សិទ្ធិ​នាំចូល​នៅ​កម្ពុជា ដោយ​YINKOK FOOD CORP ហើយ Domino's Pizza គឺ​ជា​អ្នក​ជំនាញ​ឈានមុខ​គេ​ក្នុង​ខាង​ការ​ដឹក​ជញ្ជូន​ភីហ្សា​គ្រប់​ទី​កន្លែង​ត្រឹម ៣០ នាទី​ប៉ុណ្ណោះ​! កុម្ម៉ង់​បាន​គ្រប់​ពេល​វេលា គ្រប់​ទីកន្លែង​តាម​លេខ ១៨ ០០ ២០ ២០ ដោយ​ឥតគិតថ្លៃ​៕

លេខ១ ស្នាដៃកញ្ញា Sea Pichlina
លេខ២ ស្នាដៃលោក Inn Mayoura
លេខ៣ ស្នាដៃលោក Hean Vathana Anan

ដោយ៖ វិទូ