ពិពណ៌​រថយន្ត Rolls-Royce ​ម៉ូដែល Phantom ដ៏អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ

  • 2017-06-01 07:38:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នា​អំឡុង​ខែ​កក្កដា ក្រុមហ៊ុន Rolls-Royce នឹង​រៀបចំ​ពិព័រណ៍​រថយន្ត​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ដែល​នឹង​ប្រមូល​ផ្ដុំ​នូវ​ម៉ូដែល​រថយន្ត​ Phantom ក្នុង​រយៈកាល​ ៩២ ឆ្នាំ។

ពិព័រណ៍​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “ម៉ូដែល Phantom ដ៏​អស្ចារ្យ​ទាំង ៨ គ្រឿង” នឹង​ប្រព្រឹត្ត​ទៅ​នៅ Mayfair ទីក្រុង​ឡុងដ៍​ប្រទេស​អង់គ្លេស។ សេដ្ឋី​មាន​លុយ​វាល់​លាន​ជា​ម្ចាស់​រថយន្ត Phantom មក​ពី​ពិភពលោក​នឹង​ធ្វើដំណើរ​ពី​ទីកន្លែង​ផ្សេងៗ​មក​កាន់​ Mayfair ទីក្រុង​ឡុងដ៍។

​ព្រឹត្តិការណ៍​នេះ ត្រូវ​គេ​បញ្ជាក់​ថា​នឹង​មិនមាន​រៀបចំ​​ជា​លើក​ទី​ពីរ​​ទេ ហើយ​វា​ក៏​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដើម្បី​អបអរ​​ការ​មក​ដល់​​នូវ​ម៉ូដែល Phantom ជំនាន់​ទី ៨ ដ៏​ទំនើប​បំផុត​ ដែល​ត្រូវ​បាន​ចាត់ទុកជា “រថយន្ត​ល្អ​បំផុត​ក្នុង​លោក” ។

Rolls-Royce បាន​ចាប់​ផ្ដើម​ផលិត​រថយន្ត Phantom I នៅ​ឆ្នាំ ១៩២៥។ រថយន្ត​នេះ​ត្រូវ​បាន​អភិវឌ្ឍន៍​ដោយ​សម្ងាត់​បំផុត​ ដោយ​គម្រោង​ផលិត​ត្រូវ​បាន​ដាក់​ឈ្មោះ​ជា​កូដ​ថា Eastern Armoured Car ។ នេះ​មានន័យថា Rolls-Royce មាន​បំណង​ផលិត​រថយន្ត​ប្រភេទ​យោធា​​​ដែល​ត្រូវ​ប្រើ​ក្នុង​សង្គ្រាម​លោក​លើកទីមួយ។ ផ្នែកនានានៃ​បន្ទះ​ដែក​ត្រូវ​បានទុក​រាយប៉ាយ​នៅ​ជុំវិញ​រោង​ចក្រ​ដើម្បីបំភ័ន្ត​គូ​ប្រជែង​ដែល​រង់ចាំ​មើល និង​ចង់​ដឹងការ​​សម្ងាត់​​អំពី​ការ​ផលិត “រថយន្ត​ល្អ​បំផុត​ក្នុង​លោក”​ នេះ ។

ក្នុង​រយៈកាល ៨ សប្ដាហ៍​​ខាង​មុខនេះ តើ​រថយន្ត Phantom ល្បីៗ​ណា​ខ្លះ​ដែល​ត្រូវ​ធ្វើដំណើរ​មក​កាន់ទីក្រុងឡុងដ៍​ដើម្បីចូលរួម​ពិព័រណ៍​នេះ ដែល​ជា​ឱកាស​មួយ​​ដែលនឹង​ត្រូវ​កត់​ត្រាទុកជាទំព័រថ្មីមួយទៀត​នៅក្នុង​ប្រវត្តិសាស្ត្រ​ដ៏​អស្ចារ្យ​របស់​ម៉ូដែល Phantom ។

បន្ត​ចុច​អាន៖

ប្រភព៖ rolls-roycemotorcars   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម