ចាំ​​មើល​យប់​ហ្នឹង កេន្នី រត់​ចោល​នាយក​សម្បូរ​ស្នេហ៍​ សេនី ឬទេ?

  • 2017-06-05 09:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគ​ទី​៤ របស់ខ្សែ​ភាពយន្ត​ភាគ ​"មន្ត​ស្នេហ៍​លេខា" បាន​បញ្ចប់​ដោយ​បន្សល់​ទុក​ចម្ងល់​មួយ​ ដល់​ប្រិយមិត្ត​ថា តើ ​កេន្នី​ នឹង​អន់​ចិត្ត​ ហើយ​ចាក​ចោល​ សេនី ឬនៅ​បន្ត​បៀម​ទុក្ខ​ជា​មួយ​នាយក ​ដែល​មាន​ស្រី​ស្នេហ៍​ច្រើន​រាប់​មិន​អស់​នេះ?

វគ្គ​មុន​ កេន្នី ខឹង​សម្បារ​នឹង សេនី យ៉ាង​ខ្លាំង​ក្រោយ​ដឹង​ថា​ បុរស​រូប​នេះ ​ត្រៀម​ចាក​ចេញ​ទៅ​ប្រទេស​សិង្ហបុរី ជា​មួយ​ អេណា ថែម​ទាំង​តាម​យក ​អ្នក​សារព័ត៌មាន​សេដ្ឋកិច្ច ទេពី ​ ដោយ​បាន​ឧបត្ថម្ភ​លុយ​លើ​រាល់​កម្មវិធី​​ផ្សាយ​ព័ត៌មាន​របស់​នាង​​។

បន្ទាប់​ពី​នោះ អ្នក​ទាំង​២​ក៏​មាន​កា​ឈ្លោះ​ប្រកែក​គ្នា​ជា​យ៉ាង​ចាស់​ដៃ តែ​សេនី បែរ​ប្រើ​ភាព​លួង​លោម​ដោយ​តណ្ហា​ទៅ​វិញ។ ភ្លាម​នោះ កេន្នី​ ចាប់​ផ្ដើម​កើត​សេចក្ដី​អន់​ចិត្ត ​ស្រណោះ​ខ្លួន ហើយ​គិត​ក្នុង​ចិត្ត​ថា៖ "តើ​រូប​នាង​មាន​តម្លៃ​ត្រឹម​តែ​បម្រើ​តណ្ហា​គេ​ គឺ​ក៏​ពិសេស​ជាង​នេះ?” ហើយ​នាង​ក៏​ចាក​ចេញ​ទៅ​តែ​ម្ដង។

តើ​ប្រិយមិត្ត គិត​ថា​នាង​ចាក​ចោល សេនី ឬ​នៅ​បន្ត​ក្ដី​ស្នេហ៍​ដ៏​ស្រពិចស្រពិល​នេះ​ទៀត?

ដើម្បី​ដឹងច្បាស់​ កុំ​ភ្លេច​រង់​ចាំ​ទស្សនា​រឿង​ "មន្តស្នេហ៍លេខា" នៅ​ថ្ងៃ​យប់​នេះ ដែល​ចាក់​ផ្សាយ​ចាប់​ពី​ម៉ោង​៨​តទៅ នៅ​ប៉ុស្តិ៍ PNN ។

អត្ថបទ៖ សុខណា