លេចចេញកម្មវិធី "Files" សម្រាប់ iOS 11 លើ App Store

  • 2017-06-05 12:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សល់តែប៉ុន្មាន​ម៉ោង​ទៀត​ព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំ ២០១៧ របស់ Apple នឹង​ចាប់​ផ្ដើម​ ហើយ​មុន​ប៉ុន្មាន​ម៉ោង​នេះ​មាន​ការលេច​ចេញ​វត្តមាន​កម្មវិធី "Files" នៅ​លើ App Store សម្រាប់ប្រើជាមួយ iPhone និង iPad។

ព័ត៌មានលម្អិតពីកម្មវិធីគឺតិចមែនទែន ដោយ​មាន​ត្រឹម​តែការរៀបរាប់ថា "Files App for iOS" រួម​ជា​មួយ​នឹង​រូប Icon ពណ៌​ខៀវ​របស់​កម្មវិធី​តែ​ប៉ុណ្ណោះ។ យ៉ាងណាក្ដី Steven Troughton-Smith ដែលជាអ្នករកឃើញកម្មវិធីនេះបានបញ្ជាក់ថាកម្មវិធីនេះជាប្រភេទកម្មវិធី 64-bit ដែលអាចនឹងដំឡើងបានតែនៅលើ iOS 11 ប៉ុណ្ណោះ (ចចាមអារ៉ាម​ថា iOS 11 នឹង​មាន Architecture ប្រភេទ 64-bit)។ បន្ទាប់ពីមានការប្រទះឃើញនេះ Apple ក៏បានដកកម្មវិធី Files ចេញពី App Store ភ្លាមៗ​ផង​ដែរ។

យ៉ាងណាក្ដី​គេ​រំពឹង​ថា​កម្មវិធី Files នឹង​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​កាន់ផ្នែកមួយរបស់ iPhone បានដែលមានផ្ទុកដូចជា រូបថត, ចម្រៀង និង ឯកសារមួយចំនួនទៀត៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម