ប៉ូលិស​​កំណត់​បាន​អត្តសញ្ញាណ​​ជន​សង្ស័យ​វាយ​ប្រហារ​នៅ​ទីក្រុងឡុង​ដ៍​បាន​ហើយ

  • 2017-06-06 03:46:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

១. ក្រុមហ៊ុន​​យន្តហោះ​ Qatar ផ្អាក​ជើង​ហោះហើរ​ទាំង​អស់​​ទៅ​កាន់​​អារ៉ាប៊ីសាអូឌីត

ការ​ផ្អាក​ជើង​ហោះ​ហើរ​​ទាំង​អស់​​នេះ បន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ ប្រកាស​​ផ្ដាច់​ទំនាក់​ទំនង​កាទូត និង​បណ្ដេញ​មន្ត្រី​ទូត​​កាតា​ចេញ​ពី​ប្រទេស​ដោយ​ទុក​ពេល​ឲ្យ ៤៨​ម៉ោង។ ការ​ផ្ដាច់​នេះ គឺ​ដោយ​សារ​អារ៉ាប៊ីសា​អូឌីត ​ចោទ​ប្រកាន់​ប្រទេស​កាតា ​ថាបាន​គាំទ្រ​ក្រុម​ភេវរក​​ជា​ច្រើន ដែល​នឹង​ធ្វើ​ឲ្យ​អស្ថិរភាព​ក្នុង​តំបន់។

២. ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាង​ត្បូង​ទម្លាក់​កញ្ចប់​ថវិកា ១០​ពាន់​លាន​ដុល្លារ​​លើ​វិស័យ​សុខុមាលភាព

ការ​ផ្ដល់​ថវិកា​​ដ៏​ច្រើន​នេះ គឺ​ដើម្បី​ឆ្លើយ​តប​តាម​ការ​សន្យា​របស់​ខ្លួន​​កាល​អំឡុង​ពេល​​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​មុន​ពេល​​បោះ​ឆ្នោត​ប៉ុន្មាន​ខែ​កន្លង​ទៅ។

៣. ប៉ូលិស​​កំណត់​បាន​អត្តសញ្ញាណ​​ជន​សង្ស័យ​វាយ​ប្រហារ​នៅ​ទីក្រុងឡុង​ដ៍ហើយ

​ប៉ូលិស​ប្រចាំ​​ទីក្រុង​ឡុងដ៍បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ ២​នាក់​ ម្នាក់​​មាន​ឈ្មោះ Khuram Shazad Butt អាយុ ២៧​ឆ្នាំ និង Rachid Redouane អាយុ ៣០​ឆ្នាំ​ ដោយ​អ្នក​ទាំង​ពីរ​​រស់​នៅ​សង្កាត់ Barking ​ទីក្រុង​ឡុងដ៍​ខាង​កើត បន្ទាប់​ពី​វាយ​ប្រហារ​ចាក់​នឹង​កាំបិត​សម្លាប់​ ៧​នាក់ និង​របួស​ធ្ងន់​ស្រាល​ចំនួន​ ៤៩​នាក់​ផ្សេង​ទៀត។ សូម​ទស្សនា​ការ​បកស្រាយ​​លម្អិត​តាម​រយៈ​វីដេអូ​ខាង​ក្រោម៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម
អត្ថបទថ្មី