Pokémon Go បាត់បង់​អ្នក​លេង​ជាង ៩០ ភាគរយ​ តែ​​ចំណូលនៅ​តែ​រក​បាន​កប់

  • 2017-06-06 04:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​ថ្មី​ចេញ​ពី​ក្រុមការងារ​ ThinkGaming បង្ហាញ​ថា ហ្គេម​ Pokémon Go គិត​ត្រឹម​រយៈ​ពេល​ ៥ ខែ​មុន​មាន​អ្នក​លេង​ជាមធ្យម​ក្នុង​មួយ​ខែ​ចំនួន ១៤៨ ០០០ នាក់ ធ្លាក់​ចុះ​ជាង ៩០ ភាគរយ​ បើ​ធៀប​ទៅ​នឹង​អំឡុង​ខែ​កក្កដា-វិច្ឆិកា​ ឆ្នាំ ២០១៦ ដែល​ទទួល​បាន​ជាង ១ ៦០០ ០០០ នាក់​។

​តួ​លេខ​អ្នក​លេង​មាន​ការ​ធ្លាក់​ចុះ​ក្ដី ប៉ុន្តែ​ហ្គេម​មួ​យ​នេះ​នៅ​បន្ត​រក​ចំណូល​ខ្ពស់​បាន​ដល់​ទៅ ៩៩,៥២ ដុល្លារ​ក្នុង​មួយ​នាទី ដែល​យក​ឈ្នះ​លើ​ហ្គេម​ Clash of Clans (COC) ដែល​ទទួល​បាន​ត្រឹម​តែ ៦៧ ដុល្លារ​ក្នុង​មួយ​នា​ទី​ប៉ុណ្ណោះ។ យ៉ាង​ណា ចំណូល​​នេះ​នៅ​​តិច​ជាង​កំពូល​ហ្គេម​ពេញ​និយម​មិន​ចេះ​ចប់​ Candy Crush Saga របស់​ក្រុមហ៊ុន​ប្រទេស​អៀរឡង់ ដែល​ជា​មធ្យម​ទទួល​បាន​ដល់ ១៤៩ ដុល្លារ​ឯ​ណោះ​ក្នុង​មួយ​នាទី​។​

បន្ត​ចុច​អាន៖

ប្រភព៖ idropnews   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី